ភ្នំពេញ៖ បុរសម្នាក់ អត់ស្រួលខ្លួន បានចូលកោសជប់ និយាយត្រូវជាមួយអ្នកកោសជប់ រួមរក្សបង់​លុយរួចហើយ ជិះម៉ូតូចេញទៅ ហើយបានចូលចាក់សាំង ពេលដកលុយមក ទើបដឹងថា បាត់លុយអស់៨ម៉ឺនរៀល ក៏បានត្រឡប់មកវិញ សួរនាំស្រ្តីម៉ាស្សា ហើយត្រូវបាននាងប្រកែកថា មិនបានយកទេ ទាល់តែសមត្ថកិច្ច មកជួយអន្តរាគមន៍ទើបព្រម ឲ្យលុយគ្រប់ចំនួនវិញ។

ហេតុការណ៍នេះ ​បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង 2 និង30 នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី 15 ខែឧសភា ឆ្នាំ 2018 ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ​។

តាមសំដីបុរសម្នាក់ ដែលជាជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា មុនពេលកើតហេតុ រូបគាត់មិនសូវស្រួលខ្លួន ក៏បានដាច់ចិត្តចូលទៅ កោសជប់នៅហាងម៉ាស្សា​ យីហោ 168 តំលៃ 3 ដុល្លារ ។ ខណៈពេល​ចូលបន្ទប់ កោសជប់ ស្រ្តីម៉ាស្សាបានឲ្យគាត់ដោះ សំលៀកបំពាក់ព្យួរនៅជញ្ជាំង រួចឲ្យគាត់ស្លៀកកន្សែង ហើយឲ្យ​ដេកផ្កាប់មុខ ដើម្បី​កោសជប់ ។

ប្រភពដដែល បានបន្តទៀតថា ខណៈពេលកំពុងតែ ដេកផ្កាប់មុខកោសជប់នោះ ស្រាប់តែ​មានសម្លេងគោះទ្វារ ហើយស្រ្តីម៉ាស្សាខាងលើ បានដើរចេញទៅ ហើយគាត់មិន​បានចាប់អារម្មណ៍មើលទៅស្រ្តីម៉ាស្សានោះទេ គឺនៅតែដេកផ្កាប់មុខដដែល។ បន្ទាប់មកទើបស្រ្តីម៉ាស្សា ចូលមកកោសជប់បន្ត​​ទៀត រួចបាននិយាយគ្នាចុះឡើង ហើយ​គាត់ក៏បានសួរទៅ ស្រ្តីម៉ាស្សាថា វ៉ៃសិចអត់?

ស្រ្តីម៉ាស្សាបានឆ្លើយថា វ៉ៃសិចតាបង តែថែមលុយចំនួន 6ម៉ឺនរៀលទៀត ពេលនោះបុរសខាងលើ បានសុំចុះត្រឹម5ម៉ឺនរៀល ស្រ្តីរូបនោះក៏យល់ព្រម ។ ពេលដែលកោសជប់រួចរាល់ហើយ ក៏បានចាប់បើក​ប្រតិបត្តិការ បានសម្រេចហើយ ក៏បានឲ្យលុយទៅ ស្រ្តីម៉ាស្សាដូចការនិយាយចរចាគ្នា ប៉ុន្តែដោយមានចិត្ត អាណិតអាសូរ ក៏បានឲ្យនាងថែម ចំនួន​៤ពាន់រៀលទៀត ​។

បុរសខាងលើ បានបន្តទៀតថា បន្ទាប់ពីចប់ការងារអស់ហើយ គាត់ក៏បានជិះម៉ូតូ ចេញទៅចាក់សាំង ស្រាប់តែឃើញមានលុយ នៅក្នុងកាបូបតែ៣ម៉ឺនរៀល ទើបដឹងថាបាត់លុយ អស់៨ម៉ឺនរៀល ព្រោះលុយនៅក្នុង កាបូបរបស់គាត់ មានជាង១០ម៉ឺនរៀល ក៏បានជិះម៉ូតូទៅសួរនាំ ស្រ្តីម៉ាស្សាខាងលើវិញ តែស្រ្តីម៉ាស្សានោះ បានប្រកែកថា មិនបានយកលុយទេ គាត់ក៏ជិះទៅប្តឹងនៅប៉ុស្តិ៍ នគរបាលចោមចៅ៣។

ប៉ុន្តែពេលសមត្ថកិច្ចសួរនាំដឹងថា មិនមែនជាទឹកដីរបស់ខ្លួន ក៏បានប្រាប់ឲ្យទៅប៉ុស្តិ៍នគរបាល សំរោងក្រោមវិញ ពេលទៅដល់ប៉ុស្តិ៍នគរបាល សំរោងបានសួរនាំដឹងថា ទីតាំងម៉ាស្សាកោសជប់ខាងលើនេះ ប្រមាណជាងមួយខែ​មុន​នេះ បានលួចលុយភ្ញៀវ ចំនួន៤៥០ដុល្លារម្តងរួចហើយ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចុះទៅ ជួយអន្តរាគមន៍ផ្ទះម៉ាស្សានោះ បានសងចំនួន៣៥០ដុល្លារវិញ ។

​ដោយឡែកជនរងគ្រោះ បាត់លុយអស់៨ម៉ឺនរៀល ត្រូវបានសមត្ថកិច្ចជូនទៅកន្លែងកើត​ហេតុ ធ្វើការសួរនាំ មុនដំបូងស្រ្តីម៉ាស្សាបានប្រកែកថា អត់បានយកទេ តែចុងក្រោយបាន យល់ព្រមសងលុយជនរងគ្រោះវិញ ចំនួន៨ម៉ឺនរៀលបញ្ចប់រឿង ៕