ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីម្ចាស់រថយន្តម៉ាក Highlander ម្នាក់ចាក់សាំង ហើយមិនឱ្យលុយនោះ ពេលនេះ ម្ចាស់រថយន្តបានយកលុយទៅសងដល់ទីតាំងតែម្ដងដែលនៅចំណុចស្ថានីយ៍ប្រេងតូតាល់វេងស្រេង ដោយម្ចាស់រថយន្តខាងលើនិយាយថា «ភ្លេច» ។

យោងតាមការសរសេរបញ្ជាក់ពីសំណាក់ម្ចាស់ស្ថានីយ៍តូតាល់វេងស្រេង ផ្ទាល់បានឱ្យដឹងថា «ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។ គាត់បានសុំទោសជាមួយហេតុផលថា “ភ្លេច”!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ» ៕