ខេត្តបាត់ដំបង​៖ យុវជនទំនើងម្នាក់បានប្រើល្បិចដ៏គម្រក់ ល្បួងប្អូនស្រីជីដូនមួយទើបនឹងមានអាយុ១២ឆ្នាំ នាំទៅរំលោភអស់រយៈពេលជាង១០ថ្ងៃ ហើយត្រូវអាណាព្យាបាលស៊ើបដឹង ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីរសៀល ថ្ងៃ​ទី​១០ ​ខែឧសភា នៅ​ក្នុង​ផ្ទះ​របស់​ជនសង័្សយ ​​​ស្ថិត​ក្នុងភូមិ​កែវ​មុនី ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី។

បើតាមសម្ដីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា គាត់បានបាត់កូនស្រី​របស់គាត់​ ​តាំងពី​យប់ ​ថ្ងៃ​ទី​២៩​ ខែមេ​សា ឆ្នាំ២០១៨​ ដោយ​គ្មានទទទួលបាន​ដំណឹងអ្វីបន្តិចសោះ។ នៅពេលនោះ គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់នាង ហើយគាត់បានទាក់​ទងទៅ​សមត្ថកិច្ចសុំឲ្យជួយអន្តរាគមន៍​ ព្រមទាំង​ស្វែងរក​កូនស្រីរបស់គាត់ ​អស់​រយៈ​ពេល​ជាង​មួ​យស​ប្ដា​ហ៍ ទើបមានតម្រុយថា ក្មួយប្រុសរបស់​គាត់បាននាំកូនស្រីរបស់គាត់ទៅលាក់ទុក ដើម្បីចាប់រំលោភសេពសន្ថវៈ។

ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពេលទទួលបាននូវព័ត៌មានបែបនេះ ទើប​នៅ​ព្រឹក ​ថ្ងៃ​ទី​១០​ ខែឧសភា ឆ្នាំ២០១៨នេះ គាត់បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រុក​សង្កែ និង​សមត្ថកិច្ច​ស្រុក​រុក្ខ​គិរី ចុះ​ឃាត់ខ្លួន​ក្មួយ​ប្រុស​កំហូច​រូប​នោះ​តែ​ម្ដង​។​

មន្ត្រីនគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ​ឈ្មោះ ​ង៉ា​ម កុក​ងឺ ហៅ​ ពេជ្រ សោភា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កែវមុនី ឃុំបាសាក់ ស្រុករុក្ខគិរី។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ល អាយុ១២​ឆ្នាំ ​ហើយ​ពួ​កគេទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួួយនឹងគ្នា។

មន្ត្រីនគរបាលស្រុករុុក្ខគិរី បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះ និងមានការប្រាប់តម្រុយពីទីតាំងលាក់ខ្លួនរបស់ជនសង័្សយរួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយនាំមកសាកសួរតាមនីតិវិធី។ នៅពេលនោះ ជនសង័្សយបាន​សារភាព​ថា រូបគេ​ពិតជា​បាន​ពង្រត់​ប្អូនស្រី​ជីដូនមួយ ​នាំ​មកលាក់ទុក នៅក្នុងផ្ទះ​ខ្លួន​មែន ហើយ​រូបគេ​បាន​រួម​ភេទជាមួយនាង ជា​ច្រើន​លើក​ច្រើនសាទៀតផង​។

ក្រោយទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះ និងយោងតាមចម្លើយសារភាពរបស់នជនសង័្សយផង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីផ្ដន្តាទោសតាមច្បាប់៕