បន្ទាប់ពីប្តីប្រពន្ធមួយគូ ត្រូវបានគេរិះគន់ រឿងទិញសត្វព្រៃ មកធ្វើម្ហូបបង្ហោះផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុករួចមក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រតិកម្មភ្លាមៗ បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវរកការពិត។ មិនបានមួយថ្ងៃផង ប្តីប្រពន្ធទាំង២នាក់ ក៏បានចូលមកសារភាព មុខសមត្ថកិច្ច និងមន្ត្រីក្រសួងបរិស្ថាន ដោយពួកគេបានសន្យាថា ឈប់ធ្វើវីដេអូបែបនេះតទៅទៀតហើយ។

ខណៈពេលដែលប្តីប្រពន្ធ ទាំង២នាក់បានចូលសារភាពនោះ មានអ្នកកាសែតជាច្រើន បានចូលទៅយកព័ត៌មាន និងធ្វើការចោទសួរទៅលើ ប្តីប្រពន្ធមួយគូរនេះ ដោយសំណួរដែលគួរឲ្យចាប់អារម្មណ៍នេះ គឺមានគេសួរថា តើនាងទិញសត្វព្រៃទាំងនោះ មកពីណា។ ប្តីប្រពន្ធ១គូរខាងលើ ក៏បានប្រាប់ពីកន្លែងដែលពួកគេ អាចរកទិញសត្វព្រៃទាំងនោះ ហើយសមត្ថកិច្ចក៏បានឈាន ទៅដល់ការឃាត់ខ្លួន អ្នកលក់សត្វព្រៃ ដែលឈរលក់ នៅតាមផ្លូវទៅកាន់បាធាយ បន្ទាប់ពីបានឮចម្លើយ សារភាពរបស់ប្តីប្រពន្ធទាំង២នាក់នោះ ។

សូមបងប្អូនចៀសឲ្យឆ្ងាយ ពីការបំផ្លាញ និងសម្លាប់សត្វព្រៃ ព្រោះជារឿងខុសច្បាប់ ហើយសត្វព្រៃគឺជាសត្វដែលកម្រ នៅក្នុងប្រទេសកម្ពុជាយើង ហើយពិភពលោកក៏បានរួមគ្នា អភិរក្សសត្វព្រៃគ្រប់ៗប្រទេសផងដែរ ៕