ខេត្តត្បូងឃ្មុំ៖ យោងតាមផេកព័ត៌មាន របស់លោក ផែន វណ្ណៈ បានបង្ហោះរឿងដ៏គួរឲ្យហួសចិត្តមួយ កាលពីប៉ុន្មានម៉ោងមុននេះ ដោយលោកបាននិយាយថា “នៅរសៀលថ្ងៃនេះ​ ខ្ញុំបាទបានទទួលទូរស័ព្ទ ​ពីប្អូនស្រីម្នាក់ ដែលអះអាងថា​ ជាកូនស្រីរបស់ស្ត្រីរងគ្រោះ​ បានអោយដឹងថា​ ម្ដាយរបស់ខ្លួនជាស្ត្រីចំណាស់ម្នាក់ត្រូវបានលោកជំទាវ​ ផៃ​ ប៊ុនធឿន​ ភរិយា​ ឯកឧត្ដមឧកញ៉ា​ ម៉ា​ សម្ផស្ស​ មន្ត្រីបម្រើការ នៅក្នុងក្រសួងមហាផ្ទៃ​ ចាប់វាយបោចសក់​ នៅចំណុចមុខតូបលក់ផ្លែឈើ​ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ កាលពីថ្ងៃទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ។​”

នៅក្នុងផេករបស់លោក បានបញ្ជាក់បន្តថា មូលហេតុទំនាស់ ត្រូវបានគេដឹងថា​ បណ្ដាលមកពីកូនស្រីស្ត្រីរងគ្រោះ​ និង​ បងប្អូនលោកជំទាវ​ មានមុខរបរ លក់ផ្លែឈើជិតគ្នា ហើយមានទំនាស់ពាក្យសម្ដីជាមួយគ្នា ក៏រាលដាលដល់លោកជំទាវ​ ធ្វើឲ្យយលោកជំទាវខឹង​ ហើយឲ្យស្វាមីដឹកបើករថយន្តជូនពីភ្នំពេញទៅវាយស្ត្រីរងគ្រោះដល់ខេត្តត្បូងឃ្មុំតែម្ដង​។​ បន្ទាប់ពីវាយរួចហើយលោកជំទាវខាងលើក៏ត្រឡប់ មកភ្នំពេញវិញ​ ។

ពាក់ព័ន្ធនឹងករណីនេះ​ លោកឧត្ដមសេនីយ៍ទោ​ បែន​ រ័ត្ន​ បានឲ្យសមត្ថកិច្ចចុះស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះហើយ​៕