ទីបំផុត ប៉ូលិសទាំង២នាក់ ដែលល្បីពេញបណ្តាញសង្គម ហ្វេសប៊ូកដោយសារតែរឿង ផាកពិន័យទៅលើជនជាតិ វៀតណាមម្នាក់ ដោយទារលុយ២០ដុល្លារ ហើយត្រូវបានជនជាតិវៀតណាមនោះ ថតវីដេអូបាន បង្ហោះផ្អើលពេញបណ្តាញសង្គម ដោយសរសេរអក្សរវៀតណាម នៅក្នុងវីដេអូនោះផងដែរ ។

បន្ទាប់ពីផ្អើល និងល្បីខ្លាំងពីវីដេអូ ដែលជនជាតិវៀតណាមបង្ហោះរួចមក លោក ជួន សុវណ្ណ បានបញ្ជាឲ្យចាប់ខ្លួន នគរបាលចរាចរណ៍ ទាំង២នាក់ជាបន្ទាន់ ហើយអាចនឹងត្រូវដកចេញពី ក្រមខណ្ឌរដ្ឋផងដែរ។ បន្ទាប់ពីមានការផ្តល់ជាយោបល់មតិ ជាច្រើនពីបណ្តាញអ្នកលេងសង្គមហ្វេសប៊ូក ដោយភាគច្រើន បាននិយាយថា មិនត្រូវដកពួកគាត់ចេញ ពីក្រមខណ្ឌនោះទេ គ្រាន់តែធ្វើការពិន័យ អប់រំណែនាំបានហើយ ។

ទីបំផុតនគរបាលចរាចរណ៍ ទាំង២រូប គ្រាន់តែត្រូវបានទទួលពិន័យ តែប៉ុណ្ណោះមិនត្រូវបានដកចេញពីក្របខណ្ឌនោះឡើយ ហើយម្យ៉ាងវិញទៀត បើយោងតាមការបង្ហោះ របស់លោកផែន វណ្ណៈ កាលពីប៉ុន្មានម៉ោងមុននេះ បានសរសេរថា “បានឱកាសហើយ ត្រូវចេះកែខ្លួន!!! មន្ត្រីនគរបាលចរាចររាជធានីភ្នំពេញ​ ដែល​យកតួនាទី ភារកិច្ចទារលុយពី ជនល្មើសច្បាប់ចរាចរ​ ២០​ ដុល្លារ បង្ករអោយមានការរឹះគន់ កក្រើក​ Facebook បន្ទាប់មកមេៗស្នើបណ្ដេញចេញ ពីក្របខណ្ឌនោះ​ ពេលនេះ​ត្រូវបានប្រភពមួយ អះអាងថា​ ថ្នាក់ដឹកនាំអគ្គស្នងការ​ និង​ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រេចមិនបណ្ដេញចេញ ពីក្របខណ្ឌទេ​ ដោយគ្រាន់តែដាក់វិន័យ តាមបទបញ្ជានគរបាលជាតិតែប៉ុណ្ណោះ​ ។​

ប្រភពបានបញ្ជាក់ថា​ ករណីស្នើបណ្ដេញ មន្ត្រីនគរបាលចរាចរ​ ២​រូបនេះ​ចេញពីក្របខណ្ឌ​ថ្នាក់លើ បានសម្រេចអោយដាក់វិន័យ តាមបទបញ្ជានគរបាលជាតិ​ ទុកឱកាសអោយមន្ត្រី ទាំងពីរនេះកែខ្លួន​ ។​

មតិស្មេរ​ ៖​ បើបានថ្នាក់លើទុកឱកាស អោយកែខ្លួនទៅហើយ​ សូមមេត្តាកុំបន្តប្រព្រឹត្តអំពើមិនគប្បីទៀត​ ត្រូវចេះកែកំហុសឆ្គងរបស់ខ្លួនឡើងវិញ​ ។​ បើថ្ងៃក្រោយមានករណី ដដែលកើតឡើងទៀត​ ថ្នាក់លើនឹងមិនយោគយល់ទៀតទេ​” ៕