ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនកូនប្រុសទៅពិនិត្យនៅប្រទេសសិង្ហបុរីដោយសារឡើងអការៈហើមមុខ ពេលនេះ លោក ឧកញ៉ា ឌួង ឆាយ បានត្រៀមត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ ខណៈដែលស្ថានភាពកូនប្រុសបានធូរស្បើយ ។

លោក ឧកញ៉ា ឌួង ឆាយ បានឱ្យដឹងថា កូនប្រុសច្បងរបស់លោកមានបញ្ហាឡើងមេរោគក្នុងធ្មេញ ប៉ុន្តែបានធូរស្បើយហើយ ទើបលោកត្រៀមត្រឡប់មកកាន់ប្រទេសវិញ ។

ជាមួយគ្នានេះដែរ លោក ឧកញ៉ាចិត្តធម៌ខាងលើក៏បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដែរថា «កូនប្រុសខ្ញុំបានធូរស្បើយហើយណា ខណៈពេលនេះចេញពីមន្ទីរពេទ្យត្រៀមទៅព្រលានយន្តហោះទៅមាតុភូមិកម្ពុជាយើងវិញណា។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែជូនពរកូនប្រុសរបស់ខ្ញុំ និងស្រលាញ់ក្រុមគ្រួសារខ្ញុំណា» ។

សូមបញ្ជាក់ថា លោក ឧកញ៉ា ឌួង ឆាយ បានបញ្ជូនកូនប្រុសច្បងរបស់លោកទៅមន្ទីរពេទ្យឯប្រទេសសិង្ហបុរីយ៉ាងតក់ក្រហល់ បន្ទាប់ពីរូបគេឡើងក្ដៅខ្លួនខ្លាំង ព្រមទាំងហើមមុខផងដែរ ៕
សហការី KBN