រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បី និងមានវ័យក្មេង ដែលប្រកបដោយមហិច្ឆិតា​ អាចនិយាយបានថា គាត់តែងតែទទួលបានពិន្ទុលើសពី ១០១% នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការ សុទ្ធតែសកម្ម និងលើកទឹកចិត្តអោយយុវវ័យសម្រេច នូវក្តីសុបិន្តនិងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ​ ។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយ ក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅ លំដាប់ថ្នាក់អន្តរជាតិ ដែលឈានមុខគេគ្មានគូរបៀប នៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Tag Pub នៅថ្ងៃសុក្រ ទី ២៥ ខែមេសាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាគាត់ជាតារាដែលមានមហិច្ឆតាដ៏ច្បាស់លាស់ និងភាព​លះបង់សម្រាប់ការងាររបស់នាង ទាំងនេះជាយាន្តធ្វើអោយនាងក្លាយជាតារាដ៏សំខាន់ម្នាក់ក្នុងវិស័យសិល្បះ។ នាងបានផ្តល់ជូនទៅអ្នកគាំទ្ររបស់នាងតាមរយះជំនាញរបស់នាង នាងគឺជាតារាដែលល្បីដោយចំនុចល្អឯករបស់ខ្លួន ( Superstar Exceptional) កញ្ញា មាស សុខសោភា ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!
ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖ HYPERLINK “https://www.facebook.com/ABC.ExtraStoutCambodia/” https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។