មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងផ្ទះមួយកន្លែង ដោយគេបានប្រទះឃើញស្ត្រីម្នាក់ ចង.កសម្លាប់ខ្លួន ដោយហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ មេសា ២០១៨នេះ នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។

ដោយសារនេះជាព័ត៌មានបឋម គេនៅមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយនោះទេ តែអ្នកនៅក្បែរនោះបានសន្និដ្ឋានថា គឺមកពីស្ត្រីរងគ្រោះ ខឹងចិត្តនិយាយកូនមិនស្តាប់ សុខចិត្តចង.កសម្លាប់ខ្លួន ហើយគាត់ក៏បានបន្សល់ទុក សំបុត្របណ្តាំមួយផងដែរ ដោយក្នុងអត្ថន័យនៃសំបុត្រនោះ បានរៀបរាប់ថា “សូមបងប្អូនកុំបាច់ ផ្លាស់ខោអាវពាមស្លៀកនេះចេញអី ហើយកុំបាច់ដាក់ខោអាវ ល្អៗឲ្យខ្ញុំឲ្យសោះ ទុកឲ្យអ្នកអត់ទៅ ឆ្អឹងខ្ញុំកុំបាច់ទិញធាតុដាក់អី យកទៅបាចទឹកទន្លេ” ៕