ខេត្តបាត់ដំបង៖​ បុរសទំនើងម្នាក់ផឹកស្រវឹង ទាញដាវកែច្នៃគំរាមកាប់អ្នកផ្ទះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង២០​នាទី​យប់ ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅជិតផ្សារពោធិវ័ង្ស ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

មន្រ្ដីនគរបានអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនបង្ក ឈ្មោះ សឿន សារ៉ាត់ អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មុនពេលកើតមាននូវអំពើហិង្សានោះ ជនរងគ្រោះ​បានផឹកស៊ីជាមួយនឹងអ្នកភូមិ រហូតស្រវឹងជោកជាំ ហើយបង្កជម្លោះជាមួយនឹងអ្នកផ្ទះ និងទាញដាវ​គំរាមកាប់អ្នកផ្ទះ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្ដង។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការ​តាមផ្លូវច្បាប់៕