រាជធានីភ្នំពេញ៖ យោងតាមគណនីរបស់ អាចារ្យធំ កាលពីប៉ុន្មានម៉ោងមុននេះ លោកបានបង្ហោះរូបភាពមួយចំនួន ដោយក្តីរំភើបរីករាយ រកអ្វីផ្ទឹមពុំបាន គឺលោកបានក្លាយជាឪពុកគេហើយ ហើយលោកក៏បានដាក់ឈ្មោះ ឲ្យកូនប្រុសរបស់លោកថា សារម្យ ធរណិន្ទ ពិតជាពិរោះណាស់ ។ មិនត្រឹមតែបង្ហោះរូបភាព ដ៏គួរឲ្យរំភើបប៉ុណ្ណោះទេ លោកថែមទាំងបានសរសេរ បន្ថែមនៅក្នុង Status របស់លោកថា ៖

“មិនមែនមិនចង់ធ្វើដូចគេ តែមនុស្សប្រុសម្នាក់នេះ ធ្លាប់បានប្រាប់អូនហើយថា ជីវិតបងក្ដៅណាស់ បេសកកម្មក្នុងសមរភូមិនេះ មិនដឹងត្រូវជាប់គុកច្រវាក់ រឺត្រូវគ្រាប់កាំភ្លើង ដេកដួលលើផែនដីនេះថ្ងៃណានោះទេ រឿងអ្វីដែលបងបានគិត គឺមិនចង់អោយនរណាម្នាក់ ក្ដៅក្រហាយដោយសារ តែរូបបងឡើយ តែរឿងដែលបងមិនបាន គិតដល់ហើយបានកសាងកំហុស យ៉ាងធ្ងន់នោះគឺ សុភមង្គលនៃផ្លូវចិត្តរបស់អូន។

កូនតូចហ្ហា! ថ្ងៃនេះកូនប្រុស បានបើកភ្នែកឃើញពិភពលោក ឃើញទឹកដីមហានគរ ដូនតាយើងហើយ ប៉ាពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះរូបកូនប្រុសប៉ា??❤?? តែកូនមានបានដឹងអត់ ថានៅពីក្រោយខ្នង នៃស្នាមញញឹមពេលនេះ គឺតាមពិត ប៉ារបស់កូនគឺជា ជនចោលម្សៀតម្នាក់ទេ??? ព្រោះអី!!! រូបប៉ានេះគ្មានសមត្ថភាព ដឹកដៃម៉ាក់កូន ចូលរោងការធំដុំអោយបានខ្ពស់មុខ ដូចស្ត្រីដទៃទេ! ប៉ាក្រគ្មានទ្រព្យធនផ្ដល់ជូនម៉ាក់កូន អោយបានរស់សុខស្រួល! ប៉ាមានតែសម្បកខ្លួន ជាមួយនឹងកេរ្តិ៍ឈ្មោះសម្អុយ ក្លែងក្លាយតែប៉ុណ្ណោះ!

ហើយអ្វីដែលហួសចិត្តនោះ គឺម៉ាក់កូនបានចាញ់បោកប៉ាប៉ាហើយ??? ព្រមស្ម័គ្របង្កើតកូនប្រុសម្នាក់ ដ៏គួរអោយស្រលាញ់ជូនប៉ា ដោយមិនយកថ្លៃឈ្នួល! និយាយទៅគឺប៉ាហ្នឹងប៉ិនបោកម៉ាក់កូនហ្មង! បោកអោយទៅផ្សារ ធ្វើម្ហូប ដាំបាយអោយប៉ាញាំ អ៊ុតខោអាវអោយប៉ាពាក់ រៀបចំគ្រែអោយប៉ាគេង អត់ដែលមានប្រាក់ខែអីទេ! រហូតមានពេលខ្លះប៉ាលួចទាក់ទងមីងៗនៅក្រៅទៀត???…ហឹម! តែម៉ាក់កូនអត់ខឹងប៉ាទេ ហើយថែមទាំងនិយាយថា “នៅផ្ទះយើងគឺប្ដីយើង នៅក្រៅប្ដីគេ” ហាសហា (មិនដឹងម៉ាក់ចង់ឌឺប៉ា រឺក៏ចង់ដុំថ្ម☠) ម៉ាក់កូនឯងសាំដែរហ្នឹង!!! អីចឹងហើយបានប៉ាចេះតែ… ចាំអង្កាលទៀត…???

ប៉ាសរសេរឡើងពាសវាល ពាសកាលហើយនែ៎ សរសេរច្រើនពេក អត់យល់ខ្លួនឯង ចង់បានន័យថាម្ដេច? សរុបទៅអរគុណប្រពន្ធសម្លាញ់ ដែលព្រមធ្វើពុតជាចាញ់បោកប្ដីកំហូចម្នាក់នេះ ??? បងមិនហ៊ានសន្យាថា ឈប់ទេអារឿងខូចហ្នឹង តែនឹងប្រឹងធ្វើអោយបានច្រើនគួរសម តាមកាលៈទេសៈ?។

សូមស្វាគមន៍បុត្រាមហានគរ (ជនពលីដើម្បីជាតិ) #សារម្យ_ធរណិន្ទ #កូនឯក ចូលខ្លួនមកដើម្បីរួមដំណើរ ក្នុងបេសកកម្មប្រយុទ្ធកម្ទេច ភាពអវិជ្ជមាន បន្ត អភិរក្ស មរតក វប្បធម៌ដូនតាយើង #ខ្មែរ ជាមួយគ្នា ។

ខ្ញុំសរសេររឿងអត់ប្រយោជន៍ទេបងប្អូន អានហើយកុំគិតច្រើនពេកណា ព្រោះអីនៅតែជារឿងខ្ញុំដដែលហ្នឹង ??? អរគុណសម្រាប់ការរាប់អាន??????

ប៉ាសុំនិយាយឃ្លាចុងក្រោយថា៖ ចង្កៀងផ្ទះយើង ទុកអោយប៉ាជាអ្នកដុតបំភ្លឺ! រាប់ចាប់ពីពេលនេះតទៅ ប៉ានឹងប្រយុទ្ធដណ្ដើមយក #អាណាចក្រសុភមង្គល ជូនកូន និង ម៉ាក់របស់កូន ។ តែសំខាន់កូនទ្រាំនៅសិនទៅ ប៉ាមានតែផ្ទះស្បូវទេណាកូនប៉ា”៕