អ្នកលេងបណ្តាញសង្គមជាច្រើន បានចូលរួមអបអរសាទរ តារាសម្តែងជើងចាស់ លោក ចៅ ច័ន្ទណារី ដោយលោកបានសម្តេច ហ៊ុន សែន ប្រកាសជួយសាងសង់ផ្ទះបង្ហើយ ដែលលោកខំចំណាយពេល អស់ជាង១០ឆ្នាំ នៅតែមិនទាន់រួចរាល់ ដោយសារតែមុខរបររបស់លោក មិនសូវរកចំណូលបានច្រើន គ្រាន់តែបានមួយរស់ ។ តែគេក៏មិនត្រូវមើលរំលង ដល់តារាជាច្រើន ដែលបានខំជួយស្វែងរក ការអន្តរាគមន៍ដល់លោក ចៅ ច័ន្ទណារីផងដែរ ជាពិសេសគឺលោក ហម ឆរ៉ា ក៏បានចូលរួមក្នុងការ ស្វែងរកជំនួយជួយដល់តារារួមជំនាន់ ជាមួយគ្នាផងដែរ ។

យោងតាមគណនីហ្វេសប៊ូក របស់លោក ហេង ឡុង បានសរសេរថា “ក្តៅៗ!!! ជួយស៊ែរអបអរលោកពូ​ចៅ ចន្ទ័ណារីផង លោកពូត្រូវបាន​ សម្តេចតេជោ ហ៊ុនសែន​ ជួយសាងសង់បញ្ចប់ផ្ទះ​របស់គាត់​ ដែលគាត់បានចំណាយពេល អស់ជាង១០ឆ្នាំសាងសង់មិនចប់​ តាមរយៈរបរកាប់អុសលក់​ និង​ លក់ខោអាវជជុះ​!”៕