រឿវរ៉ាវស្នេហារវាង ថម មី និង សួស វីហ្សា កាន់តែស្អិតល្មួត បន្ទាប់ពីបែកធ្លាយពីចំណងស្នេហ៍ រវាងអ្នកទាំង២នៅតាម បណ្តាសារព័ត៌មានជាច្រើន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម។ ទោះបីជា កញ្ញា វីហ្សា ព្យាយាមបដិសេធយ៉ាងណា ក៏អ្នកគាំទ្រ នៅតែព្យាយាមរកភស្តុតាង មកបញ្ជាក់ថា ពួកគេទាំង២នាក់ គឺជាគូរស្នេហ៍និងគ្នា ដូចជាការបង្ហាញស្នាមសាក់ នៅលើដៃរបស់ពួកគេទាំង២តែម្តង ។

ជាងនេះទៅទៀត មានអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមជាច្រើន គេបានដឹងអំពីដំណឹងស្នេហ៍នេះ ដែលបានឆាបឆេះជាយូមកហើយ ប៉ុន្តែកញ្ញា សួស វីហ្សា ធ្លាប់បានចេ​ញមុ​ខ​ប្រតិកម្ម ដោយ​ច្រាន​ចោល ​ចំពោះដំ​ណឹង​ទាំង​នោះហើយ​លើ​កឡើ​ងថា ​គ្មាន​ការ​ពិតនោះ​ទេ​។ ម្ចាស់​បទ «បុប្ផា​ស្វាយ​រៀង» រូប​នេះ ថែម​ទាំង​លើក​ឡើង​ដែរ​ថា ក្រុ​មគ្រួ​សារនា​ង​ មិន​សប្បាយ​ចិ​ត្តនឹ​ងដំ​ណឹង ស្នេហ៍​ដែ​លបា​​ន​បែកធ្លាយ​នេះ ពិ​សេស​ក្រោយ​ពេ​លលេ​ចលឺ​ថា ពួកគេ​រួម​រស់​នៅផ្ទះ​តែមួ​យ នឹ​ងរ​ងចាំ​ថ្ងៃរៀ​បកា​រនោះ។

អ្វីដែលមិនអាចប្រកែកបាន ​គឺស្នា​ម​សាក់ឈ្មោះ​ សួស វីហ្សា ជា​ភាសាអង់​គ្លេស​នៅ​ជាប់លើដៃ​​ឆ្វេង ​រប​ស់លោ​ក ថម មី អាចនិយាយបានថា វា​មិន​មែន​ជារឿ​ងចៃ​ដន្យ​នោះទេ​ ដែលអា​ចប​ញ្ជាក់​បាន​ថា ពួក​គេមា​នទំនា​ក់ទំន​ងស្នេ​ហា ពិត​មែន​។ អ្នកសិល្បៈម្នាក់លើកឡើងដែរថា មិនត្រឹមតែ ថមមី ទេ ដែលបានសាក់ឈ្មោះ សួស វីហ្សា សូម្បីតែសួស វីហ្សា ក៏ឆ្លាក់ឈ្មោះថម មី នៅលើដៃរបស់នាងដែរ ដែលនេះបានបង្ហាញថា ស្នេហាពួកគេគឺប្រហែលជាពិតប្រាកដមែន ៕