អ្នកណាក៏បានដឹងដែរថា ពេជ្រ សូលីកា គឺជាក្មេងស្រីម្នាក់ ដែលស្រស់ស្អាត គួរឲ្យស្រឡាញ់ តាំងពីនាងចេញសំដែង MV ជាលើកដំបូងមកម្ល៉េះ ជាពិសេសគឺសំដែងជាមួយដៃគូរ របស់នាងគឺ នីកូ ហើយនាងគឺជាតួរដែលក្រម៉េចក្រមើម ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ និងសរសើរនូវការសម្តែងដ៏សមរបស់នាង ។

បន្ទាប់ពីបាត់មុខពីសិល្បៈ មួយរយៈមកនេះ គេបានឃើញនាងវិលត្រលប់មកវិញ ជាមួយនិងភាពស្រស់ស្អាតលើសដើម ហើយការតុបតែងខ្លួនរបស់នាង ក៏រឹតតែគួរឲ្យខ្នាញ់ជាងមុនទៅទៀត ជាពិសេសថ្មីៗនេះ នាងបានស្លៀកឈុតបុរាណខ្មែរ ធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមិនស្គាល់ ហើយលាន់មាត់ថា មិនចាញ់តារាថៃនោះឡើយ ។ ចុះបើសិនជានាង ស្លៀកពាក់របៀបនេះវិញ តើស្អាតខ្លាំងប៉ុណ្ណាទៅ? សូមទស្សនារូបភាពខាងក្រុម ៖