ភ្នំពេញ៖ ទូរគមនាគមន៍កម្ពុជា បានរៀបចំប្រកាសតែងតំាងក្រុមប្រឹក្សាភិបាលអាណត្តិទី៥ ដែលមានសមាសភាពចំនួនន៧រូប ក្នុងនោះ ប្រកាសតែងតាំង លោក សុខ ពុទ្ធិវុធ ជាប្រធានក្រុមប្រឹក្សាថ្មី កាលពីថ្ងៃទី១៨ មេសា។

លោក សុខ ពុទ្ធិវុធ មានប្រសាសន៍ថា៖« ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃទូរគមនាគមន៍កម្ពុជា សូមសន្យាជាឱឡារិកចំពោះលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទំាងអស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សមាជិកក្រុមប្រឹក្សាភិបាលព្រមទំាងនិយោជិតនៃទូរគមនាគមន៍កម្ពុជា ១-គ្រប់ គ្រង ដឹកនាំ ស្របតាមអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០១ អនក្រ.បកនិងតាមការណែនាំរបស់ក្រសួងអាណាព្យាបាល។២- រៀបចំនូវរចនាសម្ព័ន្ធ និងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ព្រមទំាងលក្ខន្តិកៈ និងកំាប្រាក់បៀវត្សរ៍ ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់បុគ្គលិក ដោយអនុលោកតាម ច្បាប់និងបទប្បញ្ញត្តិទំាងឡាយជាធរមានឱ្យកាន់តែបានប្រសើរឡើង។៣- ពង្រឹងវិន័យ និងសាមគ្គីភាពផ្ទៃក្នុងជួរថ្នាក់ដឹកនាំ ដោយលុប បំបាត់ការបែង ចែកក្រុម ឬបក្សពួកនិយម។៤- ពង្រឹងការគ្រប់គ្រងការងារបច្ចេកទេស ប្រតិបត្តិការថែទាំ និងពង្រីកការងារអាជីវកម្ម នៅទូទំាង ប្រទេសនិងផ្តល់ សេវាក ម្មជូនអតិថិជនឱ្យបានទូលំទូលាយមានលក្ខណៈបត់បែននិងរស់រវើក និងខិតខំរកសេវាថ្មីៗបន្ថែមទៀត ជាពិសេសដៃគូវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ Back Bon និង Sub-marince cable។៥- កែប្រែឥរិយាបទថ្នាក់ដឹកនាំឱ្យក្លាយជាអ្នកបម្រើសេវាដ៏ល្អ នៅក្នុងទីផ្សារ ប្រកួតប្រជែង ដើម្បីឱ្យ សេវាកាន់ តែប្រសើរឡើងជៀសវាងការថ្នាំងថ្នាក់ពីអតិថិជន។៦-សហការឱ្យបានជិតស្និទ្ធជាមួយអង្គភាព និងប្រតិបត្តិករទូរគមនាគមន៍ក្នុង និងក្រៅ ប្រទេសដើម្បី ដោះស្រាយបញ្ហារអាក់រអួលផ្នែកបច្ចេកទេស និងពង្រឹងគុណភាពសេវា ជាពិសេសសេវាមាត់ច្រកអន្តរជាតិ។៧- ពង្រឹងយន្តការគ្រប់គ្រងយ៉ាងម៉តចត់ លើការប្រមូលចំណូលនិងទារបំណុល ។៨- គ្រប់គ្រងចំណូល ចំណាយរបស់ទូរគមនាគមន៍កម្ពុជា ឱ្យតម្លាភាព និងប្រសិទ្ធភាពខ្ពស់ និងលុប បំបាត់អំពើ លួចកិបកេងទ្រព្យសម្បត្តិរបស់ទូរគមនាគមន៍កម្ពុជា និង៩ – រៀបចំការងារអាជីវកម្មរយៈពេលវែង សម្រាប់ទូរគមនាគមន៍កម្ពុជា»។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ការប្រកាសតែងតំាងក្រុមប្រឹក្សា ពិភាលទូរគមនាគមន៍ កម្ពុជា នៅ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យ យ៉ាងជ្រាលជ្រៅឆ្លុះបញ្ចំាងឱ្យឃើញនូវការគំាទ្រ និងការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង អា ណាព្យាបាលចំពោះទូរគមនាគមន៍កម្ពុជា ក្នុងការពង្រឹងនិងពង្រីកការងារអាជីវកម្ម នៅក្នុងទីផ្សារប្រកួតប្រជែង ព្រមទំាង បន្តអភិវឌ្ឍន៍ វិស័យទូរ គមនាគ មន៍នៅកម្ពុជា។

លោករដ្ឋមន្ត្រីបន្តថា ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជាត្រូវបន្តយកចិត្តទុ កដាក់ខ្ពស់លើការ លើកកម្ពស់ការផ្តល់សេវា ជូនអតិថិជន ប្រកបដោយស្មារតីម្ចាស់ការ ភក្តីភាពនិងមានសីលធម៌ក្នុងវិជ្ជាជីវៈ ក្នុងគោលបំណងធ្វើយ៉ាងណាបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរឡើង។ដើម្បី សម្រេចបាននូវវត្ថុបំណងនេះ ថ្នាក់ដឹកនាំនិងនិយោជិតក្នុងទូរគមនាគមន៍កម្ពុជាត្រូវមានទស្សនាទានផ្លាស់ប្តូរឥរិយាបទនិងផ្នត់គំនិតពី មន្ត្រីរាជការ ឱ្យទៅជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងទាន់ពេលវេលា។

លោករដ្ឋមន្ត្រី លើកឡើងថា៖« ខ្ញុំមានជំនឿយ៉ាងមុតមំាថា ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល អគ្គនាយកនិង និយោជិតទំាងអស់នៃទូរ គមនាគមន៍កម្ពុជា នឹង ចូលរួមយ៉ាងផុលផុស ក្នុងកិច្ចសហការ និងការចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក សំដៅរកឱ្យឃើញនូវចំណុចខ្លំាងនិងចំណុចខ្សោយ ព្រមទំាង បញ្ហាប្រឈមនានា នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ហើយនឹងអាចស្វែងរកឃើញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមានលក្ខណៈស៊ីជម្រៅ និងវិសាលភាពកាន់តែធំទូលាយ ដើម្បីធ្វើយ៉ាងណាពង្រឹងនូវគុណភាពសេវាដែលបានផ្តល់និងដើម្បីទទួលបាននូវទំនុកចិត្ត ខ្ពស់ពីអតិថិជនគ្រប់ប្រភេទ»៕