ខេត្តត្បូងឃ្មុំ៖ អគ្គីបានលេបត្របាក់លំនៅ​ឋាន​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​០៦​ខ្នង កាលពីវេ​លា​​ម៉ោង​​​១១​ព្រឹក ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ភូមិ​ថ្មី ឃុំ​គរ ស្រុក​ត្បូងឃ្មុំ។

លោក​ឧត្តម​សេនី​យ៏​ត្រី ស៊ុ​យ ប៊ុ​ន​ហ៊ាន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​បង្ការពន្លត់អគ្គិភ័យ​ បាន​ឲ្យ​ដឹង​ថា កាលពី​វេលាខាងលើនេះ ​ប្រជា​ពល​ដ្ឋបាន​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​ ពីករណីគ្រោះអគ្គិភ័យនេះ។​ ភ្លាមៗនោះ សមត្ថកិច្ចបានបើករថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ក្រុង​សួងអូរ​​រាំង​ឪ ក្រូចឆ្មារ តំបែរ និង​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៦​គ្រឿង​បាន​ជួយ​អន្ត​រាគម​ន៏​បាញ់​ទឹក​ពន្លត់។ ប៉ុន្តែភ្លើង​បាន​ឆាបឆេះ​លឿនពេក ទើបបង្កឲ្យឆាបឆេះផ្ទះជិតៗគ្នាចំនួន៦ ហើយ​ទម្រាំ​តែសមត្ថកិច្ចបើក​រថយន្ត​ទៅ​ដល់​ គឺភ្លើង​បាន​ឆេះ​ផ្ទះអស់​ស្ទើរទាំងស្រុងទៅហើយ។

លោក​ឧត្តម​សេនី​យ៏​ត្រី ស៊ុ​យ ប៊ុ​ន​ហ៊ាន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​បង្ការពន្លត់អគ្គិភ័យ​ បានបន្តថា តាម​ការ​ស្រាវជ្រាវ ដំបូង​ឡើយ​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​របស់​ឈ្មោះ សា យ៉េ​ប ភេទ​ប្រុស ហើយ​​រាលដាល​មក​ផ្ទះ​ផ្សេង​ៗ​ទៀត​តែ​ម្តង ។ គេ​បានឃើញ​ភ្លើង​ឆេះ​ចេញពីផ្ទះ​ទី​៤​ ហើយ​រាល​មក​ផ្ទះ​បន្តបន្ទាប់​ទៀត​ ទើបក្លាយ​ទៅ​គ្រោះ​មហន្តរាយ​បែប​នេះ។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមាន​គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​ណា​ម្នាក់នោះ​ទេ ហើយមូលហេតុ​នៃ​ការ​ឆេះ គឺ​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង៕