ខេត្តកំពង់ស្ពឺ៖ កូនអកតញ្ញូម្នាក់ខឹងឪពុកមិនឲ្យលុយដើរលេង រដូវចូលឆ្នាំទាញកាំបិតដេញកាប់ ផ្អើលពេញភូមិ កាលពីថៃ្ង​ទី១៦ ខែមេសា ឆ្នាំ២០១៨ នៅ​ភូមិ​បឹង​ងោង ឃុំ​ទឺ​ក​ល្អក់ ស្រុក​គងពិសី។

ប្រភពព័ត៌មាន​ បានឲ្យដឹងថា​ មុនពេលកើតហេតុ ជនសង័្សយបាន​ទារលុយពី​ឪពុកម្តាយ​ យកទៅ​ដើរលេង ប៉ុន្តែគាត់​គ្មាន​លុយឲ្យ ​ហើយ​ប្រាប់កូូនថា​មិនឲ្យ​ដើរលេង​ទី​ឆ្ងាយ ពីព្រោះ​ខ្លាច​មាន​បញ្ហា។ គ្រាន់តែឮឪពុកម្ដាយមិនឲ្យបែបនេះ ស្រាប់តែ​កូនអកតញ្ញូ ផ្ទុះកំហឹងឡើងទាញកាំបិត​ដេញ​កាប់​ឪពុកម្តាយតែម្ដង។

មន្ត្រីនគរបាលស្រុកគងពិសី បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ​ នី សោភាន់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​បឹង​ងោង ឃុំ​ទឺ​ក​ល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ​សមត្ថកិច្ច បានបញ្ជាក់ថា​ ជនសង្ស័យ​ជា​មុខសញ្ញាធ្លាប់​ជាប់ពន្ធនាគារម្តង​ហើយ លើករណី​ខាងលើនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ និងកសាងសំណុំរឿង​បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី៕