​ភ្លៀងមួយមេ ខ្យល់ព្យុះឫហៅថាខ្យល់កន្រា្តក់ ដែលបង្កអោយបាក់ផ្ទះប្រជាពលរដ្ឋ ជិត១០ខ្នង ព្រមទាំងបាក់បង្គោលភ្លើង និងស្លាកប៉ាន់ណូជាច្រើនទៀត រាបដល់ដី ​បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅសង្កាត់​ត្រពាំងក្រសាំង ​សង្កាត់ស្នោ​ និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

​ម្ចាស់ផ្ទះដែលខូចខាត ដោយសារខ្យល់កន្រា្តក់ នៅសង្កាត់ត្រពាំងក្រសាំងមាន ទី១-ឈ្មោះ ផង់ សុវណ្ណ ​ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់សំលៀកបំពាក់ មុខរោងចក្ររស់នៅភូមិ​ សាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជាផ្ទះថ្មក្រោម មាន​ឡៅតឿ​ ដំបូងសង្កសី មានទំហំទទឹង៥ម៉ែត្រ នឹងបណ្តោយ៦ម៉ែត្រ ​។ ទី២-ឈ្មោះសូត សាន្ត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ​វាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​ ផ្ទះឈើថ្មក្រោមប្រក់សង្កសី ​មានទំហំទទឹង៥ម៉ែត្រ នឹងបណ្តោយ ៦ម៉ែត្រ ប៉ើងដំបូលសង្កសី ។

តាមប្រភពព័ត៌មាន ពីលោកមេភូមិ សាមគ្គី1 សង្កាត់ត្រពាំងក្រសាំង បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង​ខាងលើ ​មានភ្លៀងធ្លាក់មួយមេធំ និងមានខ្យល់កន្ត្រាក់ ហៅខ្យល់ព្យុះ ដែលបង្កឲ្យ​ដំបូលផ្ទះ ប៉ើងចំងាយប្រមាណជាង២០ម៉ែត្រ ដោយប៉ើងហោះរំលងផ្ទះផ្សេង ​ពីផ្លូវមួយទៅផ្លូវមួយទៀត ហើយទៅធ្លាក់ទៅទើរ លើខ្សែភ្លើង​បណ្តាលអោយបាក់ប ង្គោលភ្លើងអស់ចំនួន១ដើម ធ្វើអោយខ្សែភ្លើងទន់ទោរលើរកផ្លូវ តែសំណាងល្អ មិនបង្ករង​របួសដល់មនុស្សឡើយ។

ចំណែក ម្ចាស់ផ្ទះបានបន្តទៀតថា គ្រួសាររបស់គាត់ មានជីវភាពខ្វះខាតខ្លាំងណាស់ ​គាត់មានកូនចំនួន៣នាក់ កូនបងអាយុ១៤ឆ្នាំ ប្រុសនឹងកូនពៅមានអាយុ៤ឆ្នាំ បន្ទាប់ពីខ្យល់កន្រា្តក់ ប៉ើងដំបូលអស់ គាត់បានអោយកូនៗ ទៅដេកជាមួយម្តាយមីងអស់ហើយ ​គាត់សូមអោយ សប្បុរសជននឹងរាជរដ្ឋាភិបាល ជួយគាត់ផង ។ ចំណែកក្រុមគ្រួសារទី២ ​ផ្ទះរបស់គាត់ខ្យល់កន្រា្តក់ ប៉ើងសង្កសីចំងាយ​ជាង២០ម៉ែត្រដែរ ដោយប៉ើងធ្លាក់ក្នុងដីឡូត៍ខ្លះ នឹងធ្លាក់តាមវាលស្រែខ្លះ​ ។

​បើតាមសំដីរបស់ប្រជាការពារភូមិ​ របស់សង្កាត់ត្រពាំងក្រសាំង បាននិយាយប្រាប់ថា នៅក្នុងសង្កាត់របស់គាត់ សរុបផ្ទះដែលខូចខាតធំ មានចំនួន៣ខ្នង បង្គោលភ្លើង១ដើម​។ ចំណែកនៅសង្កាត់ស្នោ មានចំនួន៥ខ្នង ។ រីឯនៅសង្កាត់សំរោងក្រោម តាមបណ្តាលផ្លូវ ទំនប់កប់ស្រូវ បណ្តាលអោយបាក់បង្គោលភ្លើង អស់ចំនួន១ដើមដែរ នឹងបោកខូចឃ្លាំងលក់ស៊ីម៉ងត៍មួយកន្លែង រលំធ្លាក់​ស្លាកប៉ាន់ណូ​អស់ជាច្រើន។

ក្រោយពេលកើតហេតុ កំលាំងនគរបាល នឹងកំលាំងប្រជាការពារភូមិ​ បានទាក់ទងទៅខាង អគ្គិសនីអោយមកមើលខ្សែភ្លើង នឹងបង្គោលភ្លើងដែលដួលរលំ នៅតាមដងផ្លូវ ដែលរងការខូចខាត ៕