ភ្នំពេញ៖ បុរសម្នាក់រួមជាមួយ ស្រីស្រស់សោ​ភា ៣នាក់ទៀត ជាជនជាតិចិន បើករថយន្តស៊េរីទំនើបម៉ាក ALPHARD បើកក្នុងល្បឿនលឿនពេក បួងចង្កូតបត់អត់ទាន់ ក៏ជ្រុលបុកបង្គោលភ្លើងបាក់អស់ ២បង្គោល ធ្វើឲ្យ​ខ្ទេចរថយន្តអស់មួយកំណាត់ខាងមុខ រងរបួសនារីស្រស់ស្អាត៣នាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង3និង30នាទីទាបភ្លឺ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ ស្ពានហង្សកោះពេជ្រ នៅចំណុចក្បែរនឹងរដ្ឋសភា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

​សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស​ម្នាក់ រួមនិងនារី ៣នាក់ទៀតជាជនជាតិចិន ជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-5108 ​បើកបរតាមបណ្តោយផ្លូវស្ពានហង្ស ​ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ ។

ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបួងចង្កូតអត់ទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើង​បាក់អស់ ២ដើម ដួលរាបរាយបាយនៅមុខកន្លែងលក់ផ្កាយីហោ ស៊ីក្រិត ហ្គាឌេន និងរងរបួសនារី ៣នាក់ រីឯរថយន្តបង្កវិញ ខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ ផ្ទុះពោងទាំងសងខាង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះហុងហាក់ ដឹកយកទៅព្យាបាល ចំនួន២នាក់ និងម្នាក់ទៀតជិះរថយន្តខ្លួនឯងទៅព្យាបាល ។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ច វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕​