ភ្នំពេញ៖ កាលវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ បានចងកសម្លាប់ខ្លួន នៅនឹងនៅនឹងបង្អួច ក្នុងបន្ទប់គេង ដោយមិនដឹងមូលហេតុ​ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅ ផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ថា តើស្ត្រីម្នាក់នេះមានវិបត្តិអ្វី ឬក៏អាចពាក់ព័ន្ធនិងករណីឃាតកម្មផ្សេងៗ នៅឡើយនោះទេ ដោយសមត្ថកិច្ចកំពុងតែតាមដាន និងស្រាវជ្រាវ ធ្វើកោសល្យវិច្ច័យឲ្យបានច្បាស់លាស់ នឹងធ្វើការរាយការណ៍នៅពេលក្រោយ ៕