យោងតាមកាសែត Daily Express បានចុះផ្សាយពីហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ដោយគ្រូស្រីម្នាក់ ឈ្មោះ Caroline Berriman អាយុ៣០ឆ្នាំ បានរួមភេទជាមួយកូនសិស្សរបស់ខ្លួន អាយុទើបតែ១៥ឆ្នាំ រហូតដល់ទៅ៨០ដង ។

គ្រូបង្រៀនដែលត្រូវបានជាប់ទោស ដោយសាររួមរ័ក្សជាមួយកូនសិស្សរបស់ខ្លួន ដែលជាអនិតិជននោះ គឺជាជំនួយការគ្រូបង្រៀន និង ធ្វើការនៅសាលាមួយឈ្មោះ Abraham Moss Community ហើយត្រូវបានតុលាការ ប្រទេសអង់គ្លេស កាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន២ឆ្នាំ ។

បើតាមការសារភាព ពីអ្នកគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់នោះ បានប្រាប់ថា នាងពិតជាបានរួមរ័ក្សជាមួយ កូនសិស្សរបស់ខ្លួនដែលទើបតែ មានអាយុ១៥ឆ្នាំនោះ រហូតដល់ទៅ៨០ដងពិតប្រាកដមែន គឺក្នុងរយៈពេលដែលស្គាល់គ្នា ពីចន្លោះ៣ទៅ៤ខែ ហើយការរួមរ័ក្សនោះបានធ្វើឲ្យនាង មានផ្ទៃពោះផងដែរ តែនាងបានយកកូននោះចេញ ៕