កាលពីប៉ុន្មានម៉ោងមុននេះ មានអ្នកលេងហ្វេសប៊ូក បានបង្ហោះវីដេអូ ភ្លើងឆេះផ្ទះមួយខ្នង ចំថ្ងៃចូលឆ្នាំថ្មី ដោយអ្នកបង្ហោះ បានប្រាប់ថា ទីតាំងកើតហេតុស្ថិតនៅក្នុង ឃុំកំពង់សៀម ខេត្តបាត់ដំបង ដោយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ១៤ មេសា ២០១៨។

អ្នកឃើញហេតុការណ៍ បានត្រឹមតែអាណិតម្ចាស់ផ្ទះ ព្រោះមិនមាននរណាម្នាក់នៅក្នុងផ្ទះឡើយ ប្រហែលជាទៅដើរលេងចូលឆ្នាំអស់ ហើយក៏គេមិនបានឃើញមាន អន្តរាគមន៍ពីសមត្ថកិច្ចមកជួយនៅឡើយផងដែរ ។

ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្តាប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ពីព្រោះខែនេះក្តៅខ្លាំងខុសពីធម្មតា ងាយនិងបង្កអគ្គីភ័យខ្លាំងណាស់ គឺមានតែប្រុងប្រយ័ត្នខ្លួនឯងទេ ទើបជាការល្អ ៕