មុនថ្ងៃបុណ្យចូលឆ្នាំ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស ហាមប្រាមដាច់ខាត មិនឲ្យលេងល្បែងគប់ទឹក ដូចជាច្រកទឹកដាក់ថង់ ឬប៉េងប៉ោង ដើម្បីគប់អ្នកជិះម៉ូតូនិងគប់គ្នាទៅវិញទៅមក ហើយប្រសិនបើលេង បង្កគ្រោះថ្នាក់ណាមួយ ដល់អ្នកដំណើរនោះ សមត្ថកិច្ចនឹងធ្វើការចាប់ខ្លួន ទៅតាមច្បាប់ ។

បំរាមខាងលើត្រូវបានបិទផ្សាយ នៅតាមផ្លូវសាធារណៈ ក៏ដូចជាបង្ហោះនៅក្នុងបណ្តាញសង្គមនានាផងដែរ ។ ជាមួយនិងបំរាមនេះដែរ ក៏មានសំណួរជាច្រើនបានសួរថា ចុះបើយើងលេងកាំភ្លើងបាញ់ទឹក តើខុសនិងបំរាមដែរឬទេ? ចំពោះចម្លើយ ត្រូវបានម្ចាស់គណនីហ្វេសប៊ូកម្នាក់ បានឆ្លើយថា បើងអ្នកជិះម៉ូតូ បាញ់គេអាចមានបញ្ហា តែបើយើងលេងក្នុងទីធ្លារ ណាមួយ ដោយថ្មើរជើងមិនអីទេ តែបើខេត្តសៀមរាបគឹបិទតែម្ដង» ។