កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមអាជ្ញាធរខេត្តផាងង៉ា បានរាយការណ៍មកថា មានគ្រោះថ្នាក់ភ្លើងឆេះអូប័រ ដឹកភ្ញៀវទេសចរណ៍ នៅបរវេណផែថតអូប័រ ក្នុងស្រុកថាយមឿង ខេត្តផាងង៉ា ។

ក្រុមអាជ្ញាធរបាននាំក្រុមពន្លត់ភ្លើង និងក្រុមជួយសង្គ្រោះ ចុះទៅកន្លែងកើតហេតុ បានឃើញភ្លើងកំពុងតែឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅលើអូប័រ ចំនួន២គ្រឿង ហើយក្រុមពន្លត់អគ្គីភ័យ បានប្រញាប់ជួយពន្លត់ភ្លើង និងជួួសង្គ្រោះភ្ញៀវទេសចរណ៍យ៉ាងប្រញាប់ និងនាំខ្លួនអ្នករបួសទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ចំពោះផែកាណូតខាងលើនេះ ធ្វើឡើងដើម្បីទទួលភ្ញៀវទេសចរណ៍ ទៅកំសាន្តនៅលើកោះ ស៊ីមិលែន និងដើម្បីទស្សនាផ្ទៃសមុទ្រ សត្វសមុទ្រជាដើម ។ ទោះជាយ៉ាងណា ក្រុមប៉ូលិសកំពុងតែធ្វើការសួរនាំ និងត្រួតពិនិត្យស្វែងរក មូលហេតុនៃការផ្ទុះនេះបន្ថែម ។

បន្ថែមពីនេះ ម្ចាស់ហ្វេសប៊ូកម្នាក់ ឈ្មោះ Tanapat Boonya បានបង្ហោះវីដេអូឃ្លីប ភ្លើងកំពុងឆាបឆេះ ទូកអូប័រចំនួន២គ្រឿង វេលាម៉ោង១០និង៣០នាទីព្រឹក ដោយមានជនរងគ្រោះ៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមូលហេតុដែលធ្វើឲ្យគ្រោះថ្នាក់នេះ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត និងពិនិត្យកាម៉េរ៉ាសុវត្ថិភាពតាមផែនោះ៕