សូមចូលរួមសោកស្តាយ និងរំលែកទុក្ខក្រៀមក្រំ ដល់លោក ចាន់ សំណាង ហៅ ឌីជេក្តិប ដែលបានបាត់បង់ឪពុកជាទីស្រលាញ់ ចំថ្ងៃចូលឆ្នាំប្រពៃណី។ នេះគឺជាការបាត់បង់ និងជាទុក្ខសោកដ៏ធំមួយ របស់ឌីជេ ក្តិប កាលពី១ម៉ោងមុននេះ។

លោកក៏បានបង្ហោះនូវសារដ៏កំសត់ អាចរួចស្ទើរស្រក់ទឹកភ្នែក ដោយក្នុងសារនោះមានអត្ថន័យថា ៖ ប៉ាគេងហាមាត់ចឹងទៅ អាក្រក់មើលដល់ហើយប៉ា? តែមិនអីទេហាមាត់ក៏ហាទៅ ឲ្យតែប៉ាអាចគេងលក់ស្រួល ដោយមិនពិបាកខំទ្រាំដកដង្ហើម ទាំងនិយាយមិនកើត ញ៉ាំមិនបាន និងឈឺចាប់ចុកសព្វសាច់ នៅក្នុងប្រាណរបស់ប៉ាដូចរាល់ដងទៀតនោះទេ ។ ពិសេស!គឺកូនសប្បាយចិត្តណាស់ ដែលអាចបោកប្រាស់ប៉ា ឲ្យខំប្រឹងរស់បន្ថែមបានជិត១ខែដែរ (#មុនគេងលែងក្រោក ចាប់ពីពេលនេះតទៅ) គឺដើម្បីចាំមើលលុយ១មុឺនដុល្លារ ដែលកូនបានសន្យាថាៈ “បើប៉ាព្រមចាកចេញពីមន្ទីរពេទ្យ ហើយមកគេងបែបនេះ នៅលើគ្រែក្នុងផ្ទះ ដ៏តូចចង្អៀត តែពោរពេញដោយភាពកក់ក្ដៅ នៅក្នុងគ្រួសាររបស់យើង” ។

ទើបបានជាប៉ាប្រឹងៗគេង រង់ចាំមើល”#លុយនិងឡាន” ដែលកូនប្រុសដ៏ថោកទាបរបស់ប៉ា បានសន្យាខ្យល់ បោកប៉ាពី១ថ្ងៃទៅ១ថ្ងៃ រហូតប៉ាអស់ចិត្តក៏ចាកចេញទៅ ទាំងស្ងប់ចិត្តដោយក្ដីអាណិតស្រលាញ់ គ្រួសារយ៉ាងស្ងៀមស្ងាត់បំផុត ។

សូម្បីតែមនុស្សស្រី ដែលប៉ាស្រលាញ់បំផុត ក៏ប៉ាអត់ហ៊ានដាស់គាត់ឲ្យក្រោក ដើម្បីលាទៅដែរ ព្រោះខ្លាចគាត់យំ មិនព្រមឲ្យប៉ាចាកចេញទៅ ទាំងដឹងថាប៉ាបានស្ងប់ចិត្តហើយ ។❤️❤️❤️
អរគុណប៉ា ដែលប្រឹងនិយាយប្រាប់កូនថា”#នែអាកូនឈាមថោក” ហែងមិនបាច់មកបោកអញថា មនុស្សប្រើគ្រឿងញៀន ដូចហែងហ្នឹង មានអាណាគេព្រម ឲ្យខ្ចីដល់១០០ដុល្លារនោះហ្អា (#កុំថាឡើយ ដល់១មុឺនដុល្លារនោះ អាថោក) ។

ហាសហា!ពេលឮប៉ាប្រាប់បន្តថាៈ “ចាន់ សំណាង” កូនឯងត្រូវចាំថា ទោះបីជាកូនឯង យល់ដឹងច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្នកណាគេឲ្យតំលៃកូនដែរ (#បើកូនគ្មានលុយ)។ ហើយបើទោះបីជាកូនបានជួយគេឲ្យជោគជ័យ ច្រើនប៉ុណ្ណាក៏ដោយ ក៏គេខ្ពើមនិងជួយកូនវិញណាស់ (#ឲ្យតែកូនប្រើគឿងញៀន) ណាកូន ។

ហេតុដូច្នេះហើយ! បើកូនពិតជាមានឱកាស មានមនុស្សមានបុណ្យចិត្តធម៌ ព្រមជួយកូននៅក្នុងគ្រាដ៏ក្រៀមក្រំ និងថោកទាបបំផុតនាពេលនេះ “សូមកូនមេត្តាប្រើជីវិត១នេះ របស់កូនផ្លាស់ប្ដូរខ្លួនឯង ដើម្បីតបស្នងសងគុណ ដល់គេវិញណាកូនប៉ា ។??❤️

បាទប៉ា!កូនរកឃើញហើយ ហើយក៏បានយកលុយនិងឡានមកហើយដែរ តែពេលដាស់ប៉ាអត់ក្រោកចឹងទៅ កូនក៏ឲ្យគេយកលុយ១មុឺនដុល្លារ និងឡាន៤៧០ពណ៌សហ្នឹង ទៅវិញតែម្ដងទៅ ??? ដើម្បីដូរយកឡានថ្មី ដ៏ស្អាត១គ្រឿង ឌុបប៉ាដើរលេងជុំវិញផែនដីនេះ ឲ្យសប្បាយចិត្តម្ដងណាប៉ា??❤️ ប៉ុន្តែ!មិនត្រូវសន្យាជាដាច់ខាតថា ប៉ាពិតជាអត់បានខឹងកូនទេ បើកូនអត់កុហក់” ៕