គ្រាន់តែចាក់បញ្ចាំង រឿងបិសាចគួរឲ្យស្រលាញ់ ទើបតែបានប៉ុន្មានភាគសោះ អ្នកនាង ខាត់ សុឃីម និង ពេជ្រ សោភា ត្រូវបានមហាជនអ្នកទស្សនា សរសើរស្នាដៃសម្តែងរបស់ពួកគេ យ៉ាងខ្លាំង សក្តិសមជាដៃគូរកាចឆ្នាស់ កំប្លែងគួរឲ្យចង់សើច ហើយធ្វឲ្យរឿងមួយនេះ កាន់តែមានភាពល្បីល្បាញ និងពេញនិយមខ្លាំង នៅលើបណ្តាញទូរទស្សន៍ហង្សមាស HDTV ។

អ្នកទាំង២នាក់ ត្រូវបានទស្សនិកជនចាត់ទុកថា ជាគូរជម្លោះប្រចាំថ្ងៃ ព្រោះឲ្យតែជួបគ្នាលើកណា គឺមានរឿងឈ្លោះរហូត ជាក់ស្តែងនៅក្នុងឈុតខ្លីពិសេសដែលទំព័រហ្វេសប៊ុក Hang Meas Khmer Drama បង្ហោះមុននេះបន្តិច គឺអ្នកទាំងពីរឈ្លោះគ្នាឌឺដង ដោយមានទាំងទឹកភ្នែកលាយឡំ និងភាពកំប្លុកកំប្លែង ធ្វើឲ្យទស្សនាហើយចង់ទស្សនា ទៀតតែម្តង។

ទោះជាយ៉ាងណា រឿងបិសាចគួរឲ្យស្រលាញ់ ត្រូវបានទស្សនិកជនគាំទ្រយ៉ាងខ្លាំង ដែលរឿងនេះជាប្រភេទរឿងបែបមនោសញ្ចេតនា និងកំប្លែង របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស មិនចាញ់រឿងភាគមុនៗរបស់ខ្លួនឡើយ ហើយនៅពេលដែល Live នៅលើហ្វេសប៊ូកម្តងៗ មានអ្នកទស្សនារាប់ពាន់នាក់ ៕