ក្រុងព្រះសីហនុ: រថយន្តធន់ធំដឹកទំនិញមួយគ្រឿង បានរអិលថយក្រោយយ៉ាងកម្រោល ហើយបើយោងតាមព័ត៌មានបឋមបានឱ្យដឹងថា ករណីនេះ បានកើតឡើងនៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៨ នេះនៅចំណុចជិតផ្លូវចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ប្រភពបានឱ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើមានមនុស្សជាច្រើនភ័យ រត់ប្រសេចប្រសាច គេចរត់យន្តដែលរអិលនោះ ប៉ុន្តែសំណាងល្អពុំមានអ្នកណាម្នាក់គ្រោះថ្នាក់ ឬរងរបួសឡើយ ៕
សហការី KBN