ខេត្ត​ឧត្តរមានជ័យ​៖​ ប្រជាពលរដ្ឋខ្មែរមួយក្រុមបាននាំគ្នាឆ្លងដែន ចូលទៅរកបាញ់សត្វព្រៃ ក៏ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនចំនួន៣នាក់ កាល​ពី​វេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅ​ក្បែរ​តម្រុយ​សី​មា​លេខ​២៦B​ ស្ថិតក្នុងស្រុក​នាំ​ង​រ៉​ង​ ខេត្ត​បុរី​រ៉ាំ​ ប្រទេសថៃ។

មន្ត្រីនគរបាល​ព្រំដែន​ប្រចាំ​ច្រក​ជប់​គគីរ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៣នាក់ ដែលសមត្ថកិច្ចថៃឃាត់ខ្លួននោះ រួមមាន ទី១-​ឈ្មោះ​ វ៉េវ​ វុត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ទី២-​ឈ្មោះ​ វ៉េវ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ និងទី​៣-​ឈ្មោះ​ ប៉េ​ប​ ពាយ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​។​ ពួកគេទាំង​បី​នាក់​​ មានលំនៅ​ក្នុងភូមិ​យ៉​ក​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​។​

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មានពលរដ្ឋខ្មែរមួយក្រុម​បាននាំគ្នា ឆ្លងដែនចូលទៅក្នុងប្រទេសថៃ រកបាញ់សត្វព្រៃ។ លុះពេលពួកគាត់ដើរចូលទៅដល់ទឹកដី នៃស្រុកនាំងរ៉ង ខេត្តបុរីរ៉ាំ ប្រទេសថៃ ក៏ត្រូវសមត្ថកិច្ចថៃបានចាប់ខ្លួនចំនួន៣នាក់ ហើយបញ្ជូនទៅ​ឃុំ​ឃាំង នៅក្នុងស្រុកនាំងរ៉ង ខេត្តបុរីរ៉ាំ ប្រទេសថៃ៕