ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់តណ្ហាដល់កំពូល ខណៈដែលប្រពន្ធកូនមិននៅផ្ទះ ប្រើវិធីសាស្រ្តលួងលោមបញ្ឆោតចាប់រំលោភប្អូនថ្លៃ អាយុទើប ១០ឆ្នាំ បានសម្រេច ហើយបែកធ្លាយរឿង រត់គេចខ្លួន ៥ថ្ងៃក្រោយប្រទះឃើញ ប្តឹងប៉ូលិសចាប់ខ្លួន បានកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

បងថ្លៃល្មោភកាមមានឈ្មោះ សៅ គឹមស្រន់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានប្រពន្ធឈ្មោះ អន ចន្នី អាយុ ២៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន មានកូនចំនួន ២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ មានស្រុកកំណើត ភូមិអង្គទង ឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវជាប្អូនថ្លៃ មានឈ្មោះ អ ស ឡ អាយុទើប ១០ឆ្នាំ មុខរបរ សិស្សរស់នៅក្នុងបន្ទុកគ្រួសារ បន្ទប់ជួលជាប់គ្នា ។

តាមសាច់ញាតិជាដើមបណ្តឹងបានឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨កន្លងមក ខណៈដែលសមាជិកក្នុងគ្រួសារ រវល់តែចេញទៅប្រកបការងាររៀងខ្លួន សូម្បីតែកូនប្រុស-ស្រី របស់ជនសង្ស័យ ក៏បានចាកចេញទៅសាលារៀនបាត់ដែរ បន្ទប់ ២ជាប់គ្នានៅសល់តែជនសង្ស័យ និងក្មេងស្រីរងគ្រោះ ។

ប្រភពបន្តទៀតថា ឆ្លៀតពេលដែលប្រពន្ធ កូន ក្រុមគ្រួសារមិននៅ បងថ្លៃល្មោភកាម តណ្ហាពុះកញ្ច្រោល ប្រើល្បិចលួងលោមបញ្ឆោតប្អូនថ្លៃស្រីអាយុទើប ១០ឆ្នាំ ចូលបន្ទប់ចាប់រំលោភរហូតបានសម្រេច លុះសមាជិកគ្រួសារវិលមកដល់វិញ បែកធ្លាយរឿង បន្ទាប់ពីក្មេងរងគ្រោះ ឈឺ ចុកពេក និយាយប្រាប់ខ្ទេចអស់ នូវទង្វើររបស់បងថ្លៃធ្វើមកលើនាង ដឹងសភាពមិនស្រួល ជនសង្ស័យគេចខ្លួនបាត់ ប្រពន្ធហួសចិត្តត្បិតប្តីដេកឱបនឹងទ្រូងរាល់ថ្ងៃ យប់ មានទាំងកូនរហូតដល់ ២នាក់ទៅហើយ ស្មានចិត្តប្ដីមិនត្រូវ ដើម្បីបំពេញតណ្ហារបស់ខ្លួន រហូតហ៊ានប្រព្រឹត្តចាប់ប្អូនថ្លៃស្រីអាយុទើប ១០ឆ្នាំរំលោភរហូតបានសម្រេច ។

ទង្វើរអមនុស្សធម៌របស់ជនខាងលើ ត្រូវបានក្រុមគ្រួសារប្តឹងសមត្ថកិច្ច រហូតដល់ ៥ថ្ងៃក្រោយ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ ប្រទះឃើញមុខចូលក្នុងភូមិ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕