ភ្នំពេញ៖ អ្នកនាង ភិន សុដាលីស ទោះបីជាមានកូនមួយហើយក្ដី តែសម្រស់នាង កាន់តែស្អាត និងទាក់ទាញដដែល។ យ៉ាងណាមិញ ទោះជាអ្នកនាង ខកបំណងក្នុងរឿងគ្រួសារ តែក្រឡេកទៅមើល ពីជីវិតឯកជនរបស់តារាសម្តែងស្រីរូបនេះវិញ ក៏នៅតែឡូយឆាយ មិនខុសកាលពីពេលនៅក្រមុំនោះទេ។

ជាក់ស្ដែង ពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំក្នុងថ្ងៃខួបកំណើតរបស់នាង កាន់តែពិសេស និងប្លែករហូត ហើយក្នុងឆ្នាំនេះដែរ រូបនាង និងមិត្តភក្តិរបស់នាង បានលេងខ្លួន ជាឈុតបែបជប៉ុន យ៉ាងស្រស់ស្អាត ជាមួយនឹងសម្លៀលបំពាក់ ពណ៌បែបលេចៗ និងធ្វើខ្លួន បែបស្ទីលយុវវ័យ មិនចាញ់តារាក្មេង ប៉ុន្មានឡើយ។ គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំនេះ តារាសម្ដែងស្រីរូបនេះ បានរៀបចំពិធីខួបកំណើត នៅលើវីឡាស្កឹមស្កៃរបស់នាងតែម្តង ៕
តោះទៅមើលរូបថត យប់ថ្ងៃកំណើតនាងទាំងអស់គ្នា៖