ភ្នំពេញ ៖ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយប្រជាជនកម្ពុជាណាហ្គាវើលដ៍ និងបើកឲ្យសាធារណជនចូលទស្សនាការសម្តែងដ៏អស្ចារ្យក្នុងសាលមហោស្រពថ្មីសន្លាង NABA នៅណាហ្គាទី ២ ជាមហោស្រពដែលមានបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា និងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ក្នុងឱកាសដ៏ពិសេសនេះចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៣០ មេសា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការសម្តែងផ្ទាល់ដ៏រស់រវើករយៈពេល ៤៥ នាទីអមដោយការចាក់បញ្ចាំងវីដេអូ 3D mapping ដ៏ប្លែកនេះ ត្រូវបានផលិត និងនាំមកជូនដោយណាហ្គាវើលដ៍ ។ លោកអ្នកអាចនាំក្រុមគ្រួសារ មិត្តភ័ក្តិព្រមទាំងកូនតូចៗមកទស្សនាការសម្តែងនេះដែលមានជារៀងរាល់រាត្រី (លើកលែងថ្ងៃអង្គារ) ចាប់ពីម៉ោង ៧ យប់ ។ ណាហ្គាវើលដ៍ ផ្តល់ជូនកៅអីសម្រាប់ ១.០០០ នាក់ មកមុន បានមុន ក្លាយជាទស្សនិកជនមកទស្សនានៅសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជានៅណាហ្គាទី ២ ។

ដើម្បីធ្វើឲ្យឱកាសនេះកាន់តែមិនអាចបំភ្លេចបាន លោកអ្នកអាចនាំក្រុមគ្រួសារ មិត្តភ័ក្តិ និងកូនតូចៗរបស់អ្នកមកពិសាប៊ុហ្វេកំពូលរសជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea មុនការសម្តែងចាប់ផ្តើម ហើយអ្នកអាចកម្ម៉ង់បង្កងធំបន្ថែមសម្រាប់រីករាយពិសាជាក្រុមក៏បាន។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកអ្នកអាចរីករាយទស្សនាការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងការបញ្ចុះតម្លៃដ៏ច្រើននៅណាហ្គាវើលដ៍ ។ ការសម្តែងសិល្បៈប្រពៃណីជាតិ រួមមានរបាំអប្សរា និងរបាំប្រជាប្រិយនាងទេពមច្ឆា ។ ការសម្តែង មាននៅម៉ោង ៤ រសៀលរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដី ហើយលោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈរបស់យើងនៅកៅអីមាសដែលមានទីតាំងនៅច្រកចូលខាងជើងបន្ទាប់ពីការសម្តែងថែមទៀតផង។

ចំណែកអ្នកដែលចង់ញ៉ាំម្ហូបពិសេស លោកអ្នកអាចជ្រើសរើសម្ហូបខ្មែរជាច្រើនមុខដែលមាននៅតាមភោជនីយដ្ឋានក្នុងណាហ្គាវើលដ៍ ។ ប៊ូហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច មាននៅភោជនីយដ្ឋាន Pangea ដែលមានម្ហូបមកពីទូទាំង ២៥ ខេត្តក្រុងជាមួយគ្រឿងផ្សំលំដាប់កំពូល និងច្នៃដោយក្រុមចុងភៅឈ្នះពានរង្វាន់ ខណៈលោកអ្នកអាចទស្សនាការសម្តែងរបាំអប្សរាក្នុងពេលតែមួយ ។ មានបម្រើចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់រៀងរាល់ថ្ងៃ តម្លៃ ១៩,៩៩ ដុល្លារសម្រាប់ម្នាក់ និងមានការបញ្ចុះតម្លៃពិសេសម្រាប់ការពិសាជាក្រុមដែលមាន ៥ នាក់ ឬលើសពីនេះ ។ ក្នុងពេលដំណាលគ្នានេះ យើងមានម្ហូបខ្មែរ និងបង្អែម តម្លៃចាប់ពី ៤ ដុល្លារនៅភោជនីយដ្ឋាន Indochineវិមានស៊ីធីវ៉ក និង Golden Bowl ។

មណ្ឌលស្ប៉ាឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានផ្តល់សេវាកម្មស្ប៉ាសិរីសួស្តីខ្មែររយៈពេល ១២០ នាទី ដែលរួមមានការម៉ាស្សា និងស្ប៉ាតាមក្បួនបុរាណខ្មែរ ការខាត់ដងខ្លួនដោយប្រើខ្ញី និងថ្នាំបុរាណ ការម៉ាស្សា និងត្រាំបាតជើង ជាដើម ។

ការផ្តល់ជូនពិសេសមួយទៀត គឺលោកអ្នកអាចឈ្នះរង្វាន់ជាច្រើនពីកងបង្វិលមហាសំណាងដែលមានជារៀងរាល់ថ្ងៃចន្ទ អង្គារ និងពុធ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ រួមមានការស្នាក់នៅសណ្ឋាគារឥតគិតថ្លៃ ក្រេឌីតសម្រាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ទំនិញបញ្ចុះតម្លៃ បណ្ណបញ្ចុះតម្លៃអាហារ និងភេសជ្ជៈ និងរង្វាន់ជាច្រើនទៀត ។

ដើម្បីទទួលការបង្វិល អតិថិជនត្រូវចំណាយ ១៥ ដុល្លារក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយនៅណាហ្គាវើលដ៍ ស្នាក់នៅ ទិញកញ្ចប់សេវាកម្មស្ប៉ា ឬចុះឈ្មោះជាសមាជិកហ្គោលដិនអេចថ្មី៕