កំពង់ចាម៖ ជនសង្ស័យពាក់ព័ន្ធនឹងករណីកាច់កម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្រោយធ្វើសកម្មភាព ហើយអ្វីដែលធ្វើឱ្យបងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍បំផុតនោះ គឺជនសង្ស័យឈ្មោះ សុខពិសិដ្ឋ ហៅសុខសុភាព ជាបុរសម្នាក់ដែលមានស្នេហ៍ស្មោះ ធ្លាប់មានមនុស្សជាច្រើនកោតសរសើរកាលពីប៉ុន្មានខែមុន ។

ជាមួយគ្នានេះ ក្រោយពីសមត្ថកិច្ចស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនបាន ជនសង្ស័យត្រូវបានទម្លាយថា ជាមុខសញ្ញាដ៏សកម្ម និងធ្លាប់ធ្វើសកម្មភាពតាមសាលា និងកន្លែងផ្សេងៗក្នុងខេត្តកំពង់ចាម ។ ក្នុងនោះមានដូចជា ៖ ទី១.លួចម៉ូតូនៅសាលាបណ្តុះបណ្តាលគរុកោសល្យ ។ ទី២.ចេញពីគុកទៅលួចម៉ូតូនៅសួង(កាលពីមិនទាន់បំបែកខេត្តត្បូងឃ្មុំ) ។ ទី៣.លួចនៅមន្ទីរសាធារណការ ។ ទី៤.លួចបន្លំម៉ូតូនៅកន្លែងខនសឺត ជិតផ្សាររាត្រី បន្ទាប់មកទៅលួចម៉ូតូនៅស្វាយរៀង ចុងក្រោយអស់ល័ក្ខត្រឹមស្រុកបាធាយ ខេត្តកំពង់ចាម ៕
សហការី KBN