សិល្បៈ៖ មួយរយៈក្រោយនេះអ្នកម្ដាយរបស់ តារាច្រៀង ស៊ឹម ថៃណា បានធ្លាក់ខ្លួនឈឺជាទម្ងន់រហូតដល់គ្មានលទ្ធភាព (លុយកាក់) ដើម្បីព្យាបាល ដោយសារតែហេតុដូចនេះ ទើបមុននេះតារាចម្រៀងស្រីម្ចាស់បទ «បេះដូងឆ្កួត» ខាងលើនេះ បានប្រកាសលក់ផ្ទះបន្ទាន់ដើម្បីយកលុយព្យាបាលជំងឺម្ដាយបន្តទៀត ។

ស៊ឹម ថៃណា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងថា «ដោយសារស្ថានភាពជំងឺម្តាយនាងខ្ញុំត្រូវការចំណាយប្រាក់ដ៏ច្រើន ដើម្បីព្យាបាលបន្ត ដូច្នេះនាងខ្ញុំត្រូវការលក់ផ្ទះបន្ទាន់ ជាប្រភេទវីឡាភ្លោះប្រភេទ Twin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ា តំលៃអាចឆាតមកក្នុងហ្វេសបុកនាងខ្ញុំផ្ទាល់??ឫទំនាក់ទំនងតាមលេខទូរស័ព្ទ 012497576 ឫ 089333435» ។

សូមបញ្ជាក់ថា សម្រាប់ការប្រកាសលក់ផ្ទះទាំងតក់ក្រហល់របស់ ស៊ឹម ថៃណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្នុងនោះ ក៏មានមហាជនជាច្រើនផ្ញើសារជូនពរសូមឱ្យម្ដាយរបស់នាង ឆាប់ជាសះស្បើយផងដែរ ៕
សហការី KBN