ភាពយន្តបែបវិទ្យាសាស្ត្រទំនើប បាញ់ប្រហារ រវាងមនុស្សយន្ត និងសភាវៈអាក្រក់ដែលមានគំនិតបំផ្លាញផែនដី «Pacific Rim» បានត្រឡប់មកអង្រួនអារម្មណ៍ទស្សនិកជនម្ដងទៀតហើយតាមរយៈវគ្គថ្មីដែលមានចំណងជើងថា «Pacific Rim Uprising» ។

នៅក្នុងវគ្គ «Pacific Rim Uprising» នេះ តួអង្គ Jake Pentecost ត្រូវបានចាប់ខ្លួនក្រោយពីរត់គេចអស់រយៈពេល ១០ឆ្នាំ ដើម្បីត្រឡប់ទៅសាងឈ្មោះលើកចុងក្រោយសារជាថ្មី នៅអង្គភាព Pan-Pacific Defence Corps ហើយនេះជាការដាក់កំហិតពីសំណាក់បងស្រីចិញ្ចឹមរបស់គេ គឺអ្នកស្រី Mako Mori ។

ម្ដងនេះ Jake បានទៅ Hong Kong Shatterdome និងចាប់ផ្តើមធ្វើការហ្វឹកហ្វឺន និងការពារកម្មវិធី jaeger ជាមួយអតីតមិត្តភក្ដិរបស់លោកឈ្មោះ Nate Lambert ។

ចង់ដឹងថា តើដំណើរការនៃការហ្វឹកហ្វឺន និងការពារកម្មវិធី jaeger របស់ក្រុមអង្គភាព Pan-Pacific Defence Corps ជួបនូវឧបសគ្គយ៉ាងណានោះ សូមកុំភ្លេចចូលរួមទស្សនារឿង «Pacific Rim Uprising» ដែលចាប់បញ្ចាំងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៨ នេះតទៅនៅរោងភាពយន្ត Legend គ្រប់សាខា ។

សូមបញ្ជាក់ថា សម្រាប់ fan ដែលគាំទ្ររឿង «Pacific Rim» ធានាថាមិនខកបំណងឡើងសម្រាប់រឿងវគ្គថ្មីនេះ ព្រោះគ្រប់ឈុតឆាក នឹងធ្វើឱ្យអ្នកស្លុងអារម្មណ៍តាមសាច់រឿង ស្ទើរតែអង្គុយលើកៅអីមិនជាប់ ៕