បរទេស៖ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចាប់អារម្មណ៍ទៅលើវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពនារីស្រស់ស្អាត ព្រមជាមួយមិត្តប្រុស បាន Live វីដេអូ ស្រាប់តែនាងមានអាការៈចម្លែក បន្ទាប់ពីបានឃើញនារីអាថ៌កំបាំងម្នាក់ ឈប់នៅចំពោះមុខរថយន្ត ដែលករណីនេះ នៅតែជាករណីដ៏អាថ៌កំបាំងនៅឡើយ ។

អ្នកលេងហ្វេសប៊ុកជាច្រើនបានយល់ថា តាមពិតនារីនៅក្នុងឃ្លីប ដែលបាន Live វីដេអូនោះ ត្រូវខ្មោចចូល ហើយជាក់ស្ដែងនារីម្នាក់ដែលបង្ហាញខ្លួននៅខាងមុខរថយន្ត ខណៈពេលយប់ងងឹតនោះ គឺជាខ្មោច ។

សូមបញ្ជាក់ថា សម្រាប់វីដេអូឃ្លីបខាងលើនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ចែករំលែកបន្តគ្នា ដោយលើកឡើងថា ខ្មោចចូលនារីម្នាក់ខណៈកំពុង Live វីដេអូ ។ ប៉ុន្តែសម្រាប់ការពិតយ៉ាងណាះនោះ នៅមិនទាន់មានព័ត៌មានណាមួយបកស្រាយឡើយ ៕
សហការី KBN