ក្រោយពីជួបរឿងស៊យ ប៉ុន្មានដងផ្ទួនៗរួចមក និងត្រូវបានមហាជនទូទៅសង្ស័យតារាចម្រៀង ប៊ុត សីហា ពាក់ព័ន្ធនឹងការជក់គ្រឿង​ញៀន​នោះ ស្រាប់តែ ប៊ុត សីហា បានបង្ហាញលទ្ធផល នៃការពិនិត្យទឹកនោមរបស់លោក ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធ ហើយលទ្ធផលនេះផងដែរ ក៏ត្រូវបានស្ថានទូតអាមេរិក ផ្តល់ភ្លើងខៀវដល់លោកម្តងទៀត សម្រាប់ការផ្តល់វីសាទៅសហរដ្ឋអាមេរិក ។

ក្រោយពីមានបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀនរួចមក ស្ថានទូតអាមេរិក បានដកវីសារបស់ តារាចម្រៀងប៊ុត សីហា មិនអនុញ្ញាតឲ្យលោកទៅសម្តែង នៅលើទឹកដីសហរដ្ឋអាមេរិកឡើយ ខណៈដែលដៃគូចម្រៀងរបស់លោក គឺកញ្ញា រ៉ាប៊ី បានទទួលវីសានៅពេលនោះផងដែរ ។

ដើម្បីបញ្ជាក់នូវភាពបរិសុទ្ធរបស់ខ្លួន លោក ប៊ុត សីហា បានទៅពិនិត្យធ្វើតេស្តទឹកនោម រកសារធាតុញៀន ហើយក៏មានការចូលរួមជ្រោមជ្រែង ពីសំណាក់សមាគមដែលបានធានារូបគេ ផងនោះ ធ្វើឲ្យរូបគេ បានទទួលលទ្ធផលមួយ ដែលអាចស្តារកិត្តិយសរបស់ខ្លួនសាជាថ្មី ហើយស្ថានទូតអាមេរិក ក៏បានបើកភ្លើងខៀវដល់រូបគាត់ ដើម្បី Apply យកវីសារសារជាថ្មីផងដែរ ៕