សិល្បៈ៖ មានរឿងដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីម្ចាស់គណនីងហ្វេសប៊ុកមួយឈ្មោះ Mengheang Toek បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពសមត្ថកិច្ច ចាប់ខ្លួនបុរសម្នាក់ ហើយបុរសម្នាក់នោះគឺជាអតីតតារាសម្ដែង និងបច្ចុប្បន្នជាសកម្មជនមនុស្សធម៌ ព្រមទាំងជាអ្នកធ្វើវីដេអូដាស់តឿនស្មារតីប្រជាពលរដ្ឋ ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ គឺលោក តាន់ គឹមសួ ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបញ្ជាក់ផងដែរថា « តាន់ គឹមសួ ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធគ្រឿងញៀន» ។

សូមបញ្ជាក់ដែរថា សម្រាប់ព័ត៌មាន ដែលមិនទាន់ច្បាស់ការណ៍នេះក្រុមការងារ KBN ក៏បានទំនាក់ទំនងទៅកាន់លោក តាន់ គឹមសួ រួចហើយដែរ ដើម្បីចង់ដឹងថា ជាព័ត៌មានពិត ឬគ្រាន់តែជាការយល់ច្រឡំរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mengheang Toek ប៉ុន្តែលោកមិនទាន់បានឆ្លើយតបនៅឡើយទេ ៕
សហការី KBN