សិល្បៈ៖ ថ្មីៗនេះ វីដេអូឃ្លីបមួយដែលត្រូវបានថតដោយគណនីហ្វេសប៊ុកឈ្មោះ ហុង វាសនា បង្ហាញពីសកម្មភាពច្រៀងរបស់តារាចម្រៀស្រីជួរមុខរបស់ផលិតកម្មថោន គឺអ្នកនាង មាស សុខសោភា បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ។

នៅក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញពីសកម្មភាពរបស់អ្នកនាង មាស សុខសោភា ច្រៀងនៅកណ្ដាលវាលប៉ុន្តែពីរោះខ្លាំង នឹកស្មានមិនដល់ដែលញ៉ាំង បរិយាកាសឱ្យកាន់តែសប្បាយ ។

ជាមួួគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេរថា ««អប្សារាសក់ខ្មៅ» បទសំណព្វចិត្ត ច្រៀងដោយIdol សំណព្វចិត្តMeas Soksophea ចង់និយាយថាច្រៀង លេងៗទេ តែពិរោះមិនបាច់និយាយ។ ណាគេស្រលាញ់ បទនេះខ្លះ???» ៕
សហការី KBN