ភ្នំពេញ៖ បុរសម្នាក់ត្រូវយាយបង្កេីតក្មេងស្រីអាយុ ១៥ឆ្នាំ មកនគរបាលប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងចាប់រំលោភចៅស្រីគាត់បានសម្រេចមួយលេីក ហេីយមិនទទួលខុសត្រូវ និងសុំចែកផ្លូវគ្នាទេីបប្ដឹងសមត្ថកិច្ចដេីម្បីចាប់ខ្លួនបុរសជនល្មោភកាមចាត់ការតាមផ្លូវច្បាប់ឱ្យសាកសមនឹងខ្លួនបានប្រព្រឹត្តកេីតហេតុ កាលវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនសង្ស័យមានឈ្មោះ សុន លីម៉េត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិទួលរកាចសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា គាត់បានរាប់អាន និងស្រលាញ់នារីឈ្មោះ ទ ណ ជាគូអនាគតរយៈពេលជាងមួយឆ្នាំហេី យតែគ្រាន់តែស្រលាញ់ចិត្តនិងចិត្ត មិនបានធ្វេីអ្វីឱ្យលេីសពីប្រពៃណីទេ ហេីយក៏មិនបាននាំគូសង្សាខ្លួនដេីរលេងដាច់យប់ មិនចូលផ្ទះដែរ គ្រាន់តែដេីរលេងតាមមាត់ទន្លេ ឬកោះពេជ្រក្រោយមកក៏បានឮសូរថា ស្រ្តីជាយាយបង្កេីតក្មេងស្រីរងគ្រោះ បាននាំចៅស្រីជាគូសង្សាមកនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ប្ដឹងចាប់រំលោភចៅស្រីរបស់គាត់ និងគំរាមមិនឱ្យប្រាប់អ្នកណា ។ ក្រោយពីទទួលបានព័ត៌មានភ្លាម ខ្លួនក៏ឱ្យឪពុកម្ដាយជូនមកនគរបាលប៉ុស្តិ៍ ដេីម្បីតទល់មុខគ្នា ដោយរូបគាត់មាសទឹកដប់ មិនខ្លាចភ្លេីង តែពេលមកដល់ប៉ុស្តិ៍រៀបរាប់ប្រាប់សមត្ថកិច្ចរួច ក៏ត្រូវនគរបាលចាប់វាយខ្នោះ និងប្រាប់ថានារីរងគ្រោះ ប្ដឹងពីបទចាប់រំលោភរូបនាង បានសម្រេចមួយលេីក កាលពីថ្ងៃមុន ។

បុរសជនសង្ស័យបានបញ្ជាក់ថា ខ្លួនតាំងពីស្រលាញ់គ្នាតាមរយៈផ្ទះជិតគ្នា រំលងតែ៣ផ្ទះដល់ហេីយ រឿងរំលោភគាត់សូមប្រកែក និងបដិសេធមិនបានប្រព្រឹត្តដូចនារីរងគ្រោះប្ដឹងនោះទេ ហេីយធ្លាប់តែថេីបដៃ និងថ្ពាល់តែប៉ុណ្ណឹងទេ ដោយគិតថាទុកជាគូរអនាគតចាំសន្សំលុយបាន នឹងចូលស្ដីដល់ឪពុកម្ដាយ តាមប្រពៃណី មិនឱ្យរំលង ហេីយដោយមួយរយៈពេលចុងក្រោយនេះ គាត់បានសុំចែកផ្លូវគ្នា ព្រោះនារីជាមិត្តស្រីតែងតែប្រេីមាត់ខាំចំកខ្លួន ហេីយមិនចូលចិត្តឱ្យនារីជាសង្សាធ្វេីបែបនេះ តែប្រាប់ច្រេីនដង នៅតែមិនស្ដាប់ និងក្រុមគ្រួសារខាងស្រីមិនសូវពេញចិត្តទៀត ក៏សុំចែកផ្លូវគ្នា សង្ស័យបែបនេះហេីយ ទើបនារីរងគ្រោះខឹង រួចមកប្ដឹងថាចាប់រំលោភ ហេីយគំរាមមិនឱ្យប្រាប់ក្រុមគ្រួសារ ។

នារីរងគ្រោះមានឈ្មោះ ទ ណ ភេទស្រី អាយុ ១៥ឆ្នាំមុខរបរជាសិស្ស ស្នាក់នៅសង្កាត់ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនបានស្គាល់គ្នាជាមួយឈ្មោះ លីម៉េត តាំងពីខែ ធ្នូ ឆ្នាំ២០១៨ ស្គាល់គ្នាដោយបុរសនេះ បានមកពីខេត្តមករស់នៅជាមួយពូជាជាងប៉ះកង់ ម៉ូតូចៃដន្យថ្ងៃមួយម៉ូតូខ្លួនបានបែកកង់ រួចយកទៅប៉ះក៏បានជួប លី ម៉េត ហើយបាននិយាយគ្នា ក្រោយមក ក៏ឧស្សាហ៍បានជួបគ្នាច្រេីនដង រហូតរាប់អានគ្នាជាមិត្តភក្ដិធម្មតា បន្ទាប់មកឈានដល់ស្រឡាញ់គ្នាជាសង្សាចាប់ ផ្ដេីមបុរសឈ្មោះ លីម៉េត តែងតែយកម៉ូតូមកដឹកទៅរៀន សឹងតែរាល់ថ្ងៃ តែមិនបានឱ្យយាយបង្កេីតគាត់ដឹងទេ ។

រហូតដល់ម៉ោង៤និង៣០នាទីរសៀល មិនចាំថ្ងៃ បានទៅដេីរលេង និងអង្គុយនៅសួនច្បារនៅក្រុងតាខ្មៅ ហេីយក៏ត្រឡប់មកវិញ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៨ម៉ោង៣និង២០នាទីរសៀល ក៏ខ្លួនដេីរទៅខាងក្រោយផ្ទះទិញតែជ្រូក់ផឹក តែមិនទាន់បានទិញផង មកដល់មុខផ្ទះឈ្មោះ លីម៉េត បក់ដៃឱ្យចូលផ្ទះ គាត់លេងហេីយ ក៏មកដល់ផ្ទះ លីម៉េត សួរថាចុះពូមីងទៅណាអស់ហេីយ រួចបុរសជាសង្សាបានប្រាប់ថា គាត់ក្រៅអស់ហេីយ ក្រោយមកបុរសជាសង្សា បានដឹងដៃថា ឱ្យចូលខាងក្នុងផ្ទះលេង រហូតដេីរដល់មុខបន្ទប់របស់ឈ្មោះ លីម៉េត ក៏ហៅចូលបន្ទប់ ។ ពេលចូលដល់ក្នុងបន្ទប់ បុរសឈ្មោះ លីម៉េត បានចាក់គន្លឹះសោរ ក្រោយមកក៏បានសារភាពថាបងស្រឡាញ់អូន និងមិនបោះបង់ចោលអូនទេ រួចក៏បានឱបថេីប រហូតទាល់តែមានអារម្មណ៍រួមភេទទាំង ២នាក់ ក៏ចាប់ផ្ដើមរួមរ័កបានសម្រេចចំនួន១ដង ។

បន្ទាប់មកយុវតីខាងលើ សួរទៅកាន់ លីម៉េត ថា បេីខ្ញុំមានផ្ទៃពោះគិតយ៉ាងម៉េច ទើបគេឆ្លេីយតបមកវិញថា នឹងឱ្យឪពុកម្ដាយចូលសួរនាំ និងរៀបការជាមួយគ្នា តែសូមកុំប្រាប់យាយបង្កេីតឱ្យសោះ កុំឱ្យដឹងរឿង ខ្លាចគាត់ខឹងមិនឱ្យយេីងរៀបការជាមួយគ្នា ហេីយខ្លួនក៏បានដេីរទៅផ្ទះវិញ ពេលមកដល់ផ្ទះម្ដាយមីង និងលោកយាយសួរថា ទេីបមកពីណា ហេីយក៏បានឆ្លេីយប្រាប់ទេីបមកពីផ្ទះមិត្តភក្ដិស្រីរៀនជាមួយគ្នា ។

នារីរងគ្រោះបានបញ្ជាក់ជាចុងក្រោយថា ដោយយប់ថ្ងៃដដែល ក្រុមគ្រួសារហៅទៅដេីរលេងពិធីបុណ្យឆ្លងទន្លេ នៅក្រុងតាខ្មៅ ហេីយពេលជិះតាមផ្លូវ លោកយាយគាត់បានជជីកសួរនាំដដែលៗ ហេីយក៏ដាច់ចិត្តប្រាប់ថា មិនមែនទៅលេងផ្ទះមិត្តភក្ដិស្រីទេ គឺបុរសឈ្មោះ លីម៉េត ហៅចូលក្នុងផ្ទះលេង និងលួងលោមចាប់រំលោភរហូតបានសម្រេច ហេីយបុរស លីម៉េត មិនឱ្យប្រាប់អ្នកផ្ទះ ក្រោយមកក៏មិនបានដេីរលេងបុណ្យទន្លេឡើយ ដោយយាយគាត់ត្រឡប់មកផ្ទះវិញ និងដេីរទៅផ្ទះ លីម៉េត សួរនាំតែ លីម៉េត គេចមិននៅផ្ទះ ហេីយក្រោយមក ក៏បានមកប្ដឹងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យតែម្ដង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានប្រាប់ថា ក្រោយពីស្រ្តីជាយាយនិងចៅស្រីមកដាក់ពាក្យបណ្ដឹងប្ដឹងចោទថាចាប់រំលោភបានសម្រេខ មួយលេីកក្រោយមក ក៏សាកសួរនាំនារីរងគ្រោះ មិនទាន់ចប់ផង ក៏បុរសជាសង្សាដែលប្ដឹងចោទប្រកាន់ បានឱ្យក្រុមគ្រួសារជូនមកប៉ុស្តិ៍ ដេីម្បីបដិសេធ មិនដូចការចោទប្រកាន់ភាគីខាងនារីរងគ្រោះជាមិត្តស្រីឡើយ ។ ក្រោយមកក៏សាកសួរនាំភាគីទាំងសងខាង ខាងស្រីប្ដឹងចាប់រំលោភ ខាងប្រុសបដិសេធថាគ្រាន់តែថេីបថ្ពាល់ និងដៃជេីងប៉ុណ្ណោះ ហេីយសម្រួលគ្នាមិនត្រូវ យោងតាមក្មេងស្រីរងគ្រោះនៅក្មេងផងនោះ ក៏ឃាត់បុរសជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋានខណ្ឌ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕