រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 10 ខែមីនា មានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសបង្ហាញដល់សាធារណជនថា លោក Ryan Giggs ជាកំពូលតារាបាល់ទាត់ ដ៏ល្បីល្បាញរបស់ក្លិបបិសាចក្រហម Manchester United មកកាន់តួនាទីជាទូតសុឆន្ទៈ ផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Roland Bala អគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ប្រចាំប្រទេសកម្ពុជា និងលោក ម៉ៃ តុលា អគ្គលេខាធិការរង និងជានាយកបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និសីទ សារព័ត៌មាននេះ និងបានស្វាគមន៍លោក Ryan Giggs មកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក Riyan Giggs គឺជាកីឡាករទទួលបាន ពានរង្វាន់ច្រើនជាងគេបំផុត នៅក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League និងបានបង្ហាញខ្លួន ក្នុងការប្រកួតជាច្រើនលើក និងបានឈ្នះពានរង្វាន់កិត្តិយសច្រើនជាង កីឡាករផ្សេងទៀតក្នុងប្រវត្តិសាស្រ្ត ដ៏អស្ចារ្យរបស់ក្លិប Manchester United និងនៅខែ​កុ​ម្ភៈឆ្នាំ ២០១៨ ត្រូវបានតែងតាំង ជាអ្នកចាត់ការដឹកនាំក្រុមជម្រើសជាតិវេលស៍។

ក្នុងឱកាសសន្និសីទកាសែត កំពូលតារាបាល់ទាត់ ដ៏ល្បីល្បាញរូបនេះ បានមានប្រសាសន៍ថា៖ “ខ្ញុំរីករាយ និងរំភើបណាស់ដែលត្រូវបាន ជ្រើសតាំងជាទូតសុឆន្ទៈ ផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018 ពីព្រោះនេះជាឱកាសសម្រាប់ខ្ញុំចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងបច្ចេកទេសលេងបាល់ទាត់របស់ខ្ញុំ ជាមួយកីឡាករបាល់ទាត់ មានទេពកោសល្យនៅព្រះរាណាចក្រកម្ពុជា។”

លោក Roland Bala នាយកគ្រប់គ្រង នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖”វាគឺជាបទពិសោធ ដ៏កម្រមួយសម្រាប់កីឡាករ និងអ្នកគាំទ្រកម្ពុជាដែលបានជួបលោក Riyan Giggs នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅចុងសប្តាហ៍នេះ។ Tiger Street Football Festival គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅក្នុងប្រទេស ហើយនេះជាឆ្នាំទីប្រាំមួយ ដែលបានទទួលបានជោគជ័យ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់កីឡាករបញ្ចេញទេពកោសល្យរបស់ខ្លួន”។

ក្រុមកីឡាករជាង 500 ក្រុមបានចូលរួមក្នុងវគ្គជម្រុះប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងដើម្បីដណ្តើមយកជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅក្នុងរាជធានីភ្នំពេញនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី 10 និងទី 11 ខែមីនានេះ។

ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018
​ សូម​ពិសា​ថៃហ្គ័រដោយ​ការទទួលខុសត្រូវ​