សិល្បៈ៖ អ្នកនាង សុខ ស្រីនាង ត្រូវបានមហាជន និងគាំទ្រជាច្រើនស្គាល់ច្បាស់ថា ជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត និនអកប្បកិរិយាស្រគត់ស្រគំសមជានារីខ្មែរ ហើយជារឿយៗគេតែងតែឃើញតារាចម្រៀងអតីតនៅផលិតកម្មសាន់ដេរូបនេះ ចូលចិត្តបង្ហាញខ្លួនជាមួយសម្លៀកបំពាក់បុរាណខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងបំផុត ។

ជាក់ស្ដែងមុនេះ ម្ចាស់បទ «កូនប្រសារស្រី» ខាងលើ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង បង្ហាញពីសម្លៀកបំពាក់បុរាណខ្មែរ ជាមួយឧបករណ៍ភ្លេងខ្មែរថែមទៀតផង ។

នៅក្នុងរូបថតទាំងនោះ សង្កេតឃើញថា ស្របជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត សាច់សខ្ចី ទឹកមុខប្រិមប្រិយ ញញឹមមិនដាច់ បូកផ្សំជាមួយសម្លៀកបំពាក់បុរាណខ្មែរពណ៌លឿងខ្ចីផងនោះ ហាក់ដូចជាអំណោយផលដល់សម្រស់របស់អ្នកនាង សុខ ស្រីនាង ឱ្យកាន់តែស្រស់ស្អាតទ្វេរដង និងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើននាក់ ៕
សហការី KBN