ភ្នំពេញ៖ ប្រុសស្រលាញ់ប្រុសធ្វើឱ្យ ផ្អើលប៉ូលិសវិលមុខទាំងកណ្ដាលថ្ងៃ ខណៈដែលប្រុសម្នាក់មានការប្រចណ្ឌគ្នា​​​ ទើបប្រុសម្នាក់បានរត់ចេញរថយន្ដ ប្រុសម្នាក់ទៀតរួចស្រែកថា ចោរឆក់កាបូបបង្កការភ្ញាក់ផ្អើកកាលពីវេលាម៉ោង១និង២០ នាទីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រះម៉ឺន សង្កាត់សាក់អំពៅ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់ដែលត្រូវគេចោទថាឆក់កាបូបឈ្មោះ វង្ស ឃ្លី ហៅតាហេរ៉ូ ភេទប្រុស អាយុ​ ៣៧ឆ្នាំមុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើតភូមិដង្កោ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្ដកណ្ដាល និងម្នាក់ទៀតឈ្មោះ សូរ វាសនា អាយុ២៩​ ឆ្នាំ មុខរបររកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យជា ម្ចាស់រថយន្ត។

បើតាមសម្ដីបុរសទាំង ២នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ​ ពួកគេទាំង២នាក់បាននំគ្នាទៅលេងខេត្ដស្វាយរៀង ផ្ទះរបស់ឈ្មោះវង្ស ឃ្លី ដេកបានមួយយប់ក៏ត្រលប់មកវិញ ហើយបានដេកតាមផ្លូវលើរថយន្តមួយយប់ទៀត លុះស្អែកឡើងក៏បានមកដេកនៅផ្ទះបងប្អូន​ នៅខេត្តកណ្ដាលមួយទៀត ។

លុះមកដល់ថ្ងៃកើតហេតុ ក៏បានធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧មករា ក៏បត់ទៅផ្ទះ វង្ស ឃ្លី រួចហើយឈ្មោះ សូរ វាសនា បានសួរទៅ ឈ្មោះ វង្ស ឃ្លី ថាតើស្រោមពូកដែលខ្ញុំទិញអោយទៅណាហើយ មិចក៏មិនឃើញនៅក្នុងបន្ទប់ ពេលនោះឈ្មោះ វង្ស ឃ្លី បានឆ្លើយថា យកអោយប្រពន្ធនៅផ្ទះ ទើបឈ្មោះ សូរ វាសនា​ បានវាយឈ្មោះ វង្ស ឃ្លី ឱ្យចុះពីលើរថយន្ដ ពេលនោះដែឈ្មោះ វង្ស ឃ្លី បានបើកទ្វារថយន្តដើម្បីរត់គេចខ្លួ រួចមកឈ្មោះ សូរ វាសនា បានស្រែកថា ចោរឆក់កាបូប បង្ករឱ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដង្កោចុះធ្វើការឃាត់ខ្លួនទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ទើបដឹងថា ប្រុសស្រលាញ់ប្រុស ហើយមកពីការប្រចណ្ឌ មិនមែនជាករណីចោរឆក់កាបូបឡើយ ។

បើតាមការរៀបរាប់ពីរឈ្មោះវង្ស ឃ្លី បានឱ្យដឹងថា រូបគេបានស្គាលឈ្មោះ សូរ វាសនា អស់រយៈ៥ទៅ៦ខែហើយ​ ពេលដែលឈ្មោះ សូរ វាសនា ជិះម៉ូតូឌុបរបស់គេ រហូតឈានដល់ទាំងពីរនាក់ដើរលេងជាមួយគ្នា និងទិញអ្វីៗថែមទាំងឱ្យលុយចាយច្រើនលើកទៀតផង និងបានដេកបន្ទប់ជាមួយគ្នា លុះដល់ថ្ងៃកើតហេតុពួកគេទាំងពីនាក់ បានដើរលេងនៅខេត្តជាមួយគ្នា ពេលដែលធ្វើដំណើរតាមផ្លូវឈ្មោះ សូរ វាសនា បានសួររឿងស្រោមពូក ដែលគេទិញឱ្យបាត់ទៅណាហើយ ពេលនោះគេបាន ឆ្លើយថាយកទៅឱ្យប្រពន្ធហើយ ធ្វើឱ្យរូបគេខឹងយ៉ាងខ្លាំង ទើបមានរឿងបែបនេះ។

ក្រោយពេលសាកសួរ​ សមត្ថកិច្ចបានធ្វើកិច្ចសន្យាឱ្យត្រលប់ទៅផ្ទះវិញ ៕