ខេត្តក្រចេះ៖ ប្រជាពលរដ្ឋមានទំនាស់ជាមួយនឹងក្រុមហ៊ុនមេមត់ បាននាំគ្នាប្រហែលជាង២០០នាក់ ប្រដាប់ដោយកាំបិត និងពូថៅទៅ​បិទ​ផ្លូវជាតិលេខ៧៦A ទើបកម្លាំងយោធាបំផ្ទុះអាវុធបំបែកហ្វូង កាលពីវេលា​ម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ច្រកចូល ស្ថិតក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។

បើយោងតាមគណនីហ្វេសប៊ុក កុសល សុង បានសរសេរថា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេមត់ ប្រហែលជាងជាង​២០០នាក់ ប្រដាប់ដោយដំបង កាំបិត និងពូថៅនៅក្នុងដៃ បានចុះទៅបិទផ្លូវជាតិលេខ៧៦A ដោយសារខឹងនឹងកម្លាំងសមត្ថកិច្ចចម្រុះចុះមករុះរើផ្ទះរបស់ពួកគាត់ នៅតាមក្រវាត់ព្រំដីក្រុមហ៊ុនមេមត់ ដែលមានទំនាស់ មិនទាន់បានដោះស្រាយរួចរាល់។

ទោះជាយ៉ាងណា KBN មិនអាចទាក់ទងជាមួយនឹងក្រុមហ៊ុនមេមត់ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបំភ្លឺជុំវិញនឹងករណីនេះបានឡើយ កាលពីរសៀល ថ្ងៃទី៨ ខែមីនា នេះ៕

រូបភាពទាំងស្រុងពីគណនីហ្វេសប៊ុកកុសល សុង៖
https://www.facebook.com/sang.kosal.10/videos/605389869792527/?t=7
https://www.facebook.com/sang.kosal.10/videos/605390346459146/?t=8
https://www.facebook.com/sang.kosal.10/videos/605395489791965/?t=2