ភ្នំពេញ៖ មុននេះបន្ដិច លោកបណ្ឌិត ម៉ុង ឫទ្ធី បានទៅសួរសុខទុកលោក ​ឃុន​ ឈី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ និង​ប្រៃសណីយ៍​ សម័យ​រដ្ឋ​កម្ពុជា ដែលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បើទោះជាលោកមានការងារមានភាពមមារញឹកយ៉ាងខ្លាំងយ៉ាងណាក៏ដោយ។

ក្នុងឧកាសនោះដែរ ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «វេលាម៉ោង​១១ព្រឹក​ថ្ងៃ​ពុធ​ទី​២១ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​គ្រាន់​តែ​បាន​ទទួល​ដំណឹង​ថា​ ឯកឧត្ដម​ឃុន​ ឈី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ និង​ប្រៃសណីយ៍​ សម័យ​រដ្ឋ​កម្ពុជា​សម្រាក​ព្យាបាល​ជម្ងឺ​នៅក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត​» ។

លោកបានបន្តថា «ចប់ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​ភ្លេច​ទាំង​ដោះ​ក្រវ៉ាត់​ករអាវធំចេញ​ផង​ ប្រញាប់ប្រញាល់​មក​សាកសួរ​សុខទុក្ខ​មេចាស់​បានគាត់​ហ្នឹង​ហើយ​ដែល​អនុញ្ញាត​ឱ្យ​រូប​ខ្ញុំ​ និង​មិត្តភ័ក្ដិ​ចំនួន​៩៩នាក់​បាន​ចូល​បំរើ​ការ​ងារ​លីសែង​ នៅកំពង់ផែ​ភ្នំពេញ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គាត់​ជា​រដ្ឋមន្ត្រី​យូៗម្តង​តែងតែ​មកនិយាយលេង​ជាមួយ​ រូប​ខ្ញុំ​ផ្ទាល់​ក៏​ដូចជា​កម្មករ​ដ៏ទៃទៀត​ជាញឹកញាប់​ ។
ចឹង​ហើយ​បាន​ជាគាត់​ចាប់ដែខ្ញុំ​មាន​ប្រសាសន៍​ថា​( ធីយើង​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​ច្រើន​ណាស់​ )» ៕