តើលោកអ្នកដឹងទេ​ ផលិតផលផ្នែកអ្វីរបស់ប្រទេសស្វីសដែលល្បីលើពិភពលោក?​
ចម្លើយ: ពេលលោកអ្នកឮឈ្មោះប្រទេសស្វីស​ ប្រាកដណាស់លោកអ្នក នឹងគិតដល់ផលិតផលនាឡិកាមិនខាន ប្រទេសនេះមានជំនាញខាងផលិតនាឡិកាប្រកបដោយគុណភាព​ ​ឆ្នៃប្រឌិតខ្ពស់​​ និងរចនាម៉ូដស្រស់ស្អាត។​ សព្វថ្ងៃ​ មាននាឡិកាម៉ាកល្បីៗជាច្រើន​ដែលមានប្រភពពីប្រទេសនេះ។

តើលោកអ្នកដឹងប្រវត្តិពីម៉ាក​ Victorinox ពីមុនដែរឬទេ?​ តើម៉ាក Victorinox មានផលិតផលអ្វីខ្លះ ដែលល្បីល្បាញលើពិភពលោក?
Victorinox ជាម៉ាកផលិតផលដ៏ល្បីរបស់ប្រទេសស្វីស វាបានបង្កើតឡើងតាំងពីឆ្នាំ​1884​ នៅទីក្រុង Ibach នៃប្រទេសស្វីស មានអ្នកស្រី​ Karl Elsener គឺជាអ្នកបង្កើតម៉ាកនេះឡើង។ ដើមឡើយ អ្នកស្រីបង្កើតម៉ាកនេះ​ គឺផ្តោតលើតែកាំបិតមួយមុនប៉ុណ្ណោះ​ ហើយផលិតចេញពីប្រភេទដែកពិសេសនៅប្រទេសស្វីសតែម្តង។ រាល់ថ្ងៃ ម៉ាក Victorinox មានផលិតផល​ជាច្រើនដូចជា វ៉ាលី នាឡិកា កាំបិត សំលៀកបំពាក់​ និងទឹកអប់។

ចំពោះនាឡិកាម៉ាក​ Victorinox វិញ តើលោកអ្នកដឹងពីអ្វីខ្លះអំពីនាឡិកាម៉ាកនេះ?​ ហើយនាឡិកាប្រភេទអ្វីដែលជាផលិតផលចុងក្រោយបង្អស់របស់នាឡិកាម៉ាក​ Victorinox?
Victorinox ចាប់ផ្តើមផលិត ផលិតផលនាឡិកាដើម្បីប្រកួតប្រជែង​ក្នុងទីផ្សារនាឡិកា​ ក្នុងឆ្នាំ1989 ហើយសហរដ្ឋអាមេរិច​ ជាកន្លែងដែលនាឡិកាម៉ាក​ Victorinox បើកជំនួញដំបូងគេបង្អស់សំរាប់លក់ផលិតផលរបស់ខ្លួន។ នាឡិកា​ Victorinox ​​​INOX ជាផលិតផលចុងក្រោយបង្អស់​ ដែលបានធ្វើអថិតិជននិយមប្រើប្រាស់នាឡិកាម៉ាកផ្សេងៗ​ចាប់អារម្មណ៍​ ​និងប្តូរមកប្រើនាឡិកាប្រភេទ​ Victorinox INOX។ ត្បិតតែនាឡិកាប្រភេទ​ Victorinox INOX ទើបតែចេញក៏ពិតមែន​ ចំណែកការលក់គឺដាច់ខ្លាំង​ ដោយសារតែគុណភាព​​ ការរចនា​ និងរបៀបប្រើងាយស្រួល​ ហើយថែមទាំងមានអត្ថប្រយោជន៍ច្រើន។

តើលោកអ្នកអាចរកទិញនាឡិកាប្រភេទ Victorinox INOX​ នៅកន្លែងណា​​ក្នុងប្រទេសខ្មែរ?
លោកអ្នករកទិញនាឡិកាប្រភេទ​ Victorinox INOX នៅហាង​ CENTRAL MALL ដែលមានអាស័យដ្ឋាន: ផ្ទះលេខ​ 10 ផ្លូវលេខ 67 កែងផ្លូវលេខ 126 សង្កាត់ផ្សារថ្មីពីរ ខ័ណ្ឌដូនពេញ​ ក្រុងភ្នំពេញ (ជាប់និងបេនឡានតាក់សុីកំពង់ចាម) ឬតាមលេខទូរស័ព្ច: 023 966 300