បរទេស៖ កាលពីពេលថ្មីៗនេះ បុរសម៉ាឡេស៊ីម្នាក់ បានបង្ហាញរូបថតមួយចំនួន និយាយពីប្រវត្តិស្នេហាជាមួយមិត្តស្រី ដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ននេះស្រាប់តែមិត្តស្រីរបស់ខ្លួន រៀបការជាមួយប្រុសថ្មី ហើយបុរសកំសត់ថែមទាំងទៅចូលរួមអបអរសាទរថ្ងែមង្គល់នោះថែមទៀតផង ។

បុរសខាងលើ មិនត្រូវបានបង្ហាញឈ្មោះឱ្យស្គាល់ឡើយ បន្ទាប់ពីគាត់បង្ហោះរូបថតជាច្រើននៅលើគណនីហ្វេសប៊ុករបស់គាត់ បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ថា ចាប់តាំងពីឆ្នាំ ២០០៨ មក ចំណងស្នេហារបស់គាត់ និងមិត្តស្រីពិតជារឹងម៉ាំខ្លាំងណាស់ ដែលគ្រប់គ្នារំពឹងថា ពួកគេនឹងបានចូលរោងការជាមួយគ្នា ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលហួសចិត្តបំផុតនោះ គឺនៅរូបថតចុងក្រោយ ឆ្នាំ ២០១៨ ស្រាប់តែគេឃើញរូបថតនារីជាមិត្តស្រីរៀបការជាមួយបុរសផ្សេង ចំណែកបុរសកំសត់យើង បានត្រឹមជាភ្ញៀវចូលតែប៉ុណ្ណោះ ។

ក្រោយពីបានឃើញរូបថតទាំងនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ថែមទាំងបង្ហាញមតិអាណិតដល់បុរសរូបនោះថែមទៀតផង ៕
សហការី KBN
ប្រភព៖ manilainsight