ខេត្តសៀមរាបៈ កម្មវិធីប្រគំតន្រ្តីយក្ស របស់ស្រាបៀរថៃហ្គ័រ​ Tiger Street Football Festival 2018 បានកក្រើកក្រុងសៀមរាបដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្រោយពីពិធីប្រកាសជើងឯក នៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាបនៅថ្ងៃទី ១០ ដល់ ១១​ ខែកុម្ភៈ ឆ្នាំ ២០១៨។

គេឃើញមានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗ នៅក្នុងខេត្តសៀមរាបបាននាំគ្នា មកចូលរួមកម្មវិធីពិសេស របស់ស្រាបៀរថៃហ្គ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទាន ស្រាបៀរថៃហ្គ័រដែលបាន ទិញពីស្តង់ស្រាបៀរថៃហ្គ័រ ដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះបានចាប់ផ្តើម ចាប់ពីម៉ោង៨យប់តទៅ ដោយមានការផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងទំព័រហ្វេសប៊ុក របស់ស្រាបៀរថៃហ្គ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង​ សុគន្ធ នីសា លោក ណុប បាយរិទ្ធិ លោក នី រតនា កញ្ញា ឈិន រតនៈ កញ្ញា ម៉ុង ចន្ទ​កញ្ញា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា កញ្ញា សុខ ស៊ីឡាលីន និង លោក ឃី សុគន្ធ ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍ សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នាពេញមុខឆាកតន្រ្តីយ៉ាងកក្រើក ក្រុងសៀមរាបនាត្រីកាលនោះ។

ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger​ Street​ Football​ Festival​ ២០១៨​ នៅខេត្តសៀមរាប សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ 
www.facebook.com/TigerBeerKH
#TSFF2018
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​