សិល្បៈ៖ សេចក្ដីស្នេហារវាងមនុស្សប្រុសស្រី មិនត្រូវបានគេយកអាយុជាគោលឡើយ ពោលគឺអារម្មណ៍របស់មនុស្សម្នាក់ៗប៉ុណ្ណោះ ហើយជាក់ស្ដែងដូចជាតារាស្រី Ham So Won ថ្វីបើនាងមានវ័យ ៤១ឆ្នាំហើយយ៉ាងណាក្ដី ក៏នាងនៅតែមានប្រុសក្មេងជាគូស្នេហ៍ដែរ រហូតមកទល់កាលពីពេលថ្មីៗនេះនាងបានប្រកាស់ថា នឹងចូលរោងការឆាប់ៗជាមួយមិត្តប្រុសក្មេងរបស់នាងខាងមុខ ។

តារាស្រីកូរ៉េខាងត្បូងខាងលើបានឱ្យដឹងថា មិត្តប្រុសរបស់នាងមានឈ្មោះ Chen Hua អាយុ ១៨ឆ្នាំ ហើយនាង និងមិត្តប្រុសពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ដោយមិត្តប្រុសរបស់នាង ជាអ្នកផ្ដើមស្នេហ៍មុន ។

សូមបញ្ជាក់ថា Ham So Won ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ទៅលើទេពកោសល្យសម្ដែងក្នុងរឿង «sex is zero» ហើយភាគច្រើនការងាររបស់នាង គឺផ្ដោតសំខាន់នៅក្នុងប្រទេសចិន ជាក់ស្ដែងនាងបានថតរឿងជាច្រើនឱ្យចិន ដូចជារឿង «Taxi» «Im very Happy in Chin» ជាដើម ៕
សហការី KBN
ប្រភព៖ cpopland