លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើទស្សនកិច្ចទៅកាន់គ្រួសារក្រីក្រ នៅតំបន់ភ្នំមួយក្នុងខេត្តស៊ីឈួន កាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ម្សិលមិញនេះ ដោយលោកបានជជែកជាមួយអ្នកភូមិ អំពីការកាត់បន្ថយនូវភាពក្រីក្រនៅមុនពិធីបុណ្យនិទាឃរដូវ នាពេលខាងមុខនេះ។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានចំណាយពេល២ម៉ោង ធ្វើដំណើរតាមរថយន្តក្រុង ដោយចេញពីខេត្តស៊ីជាង (Xichang)ទៅកាន់ភូមិ Sanhe និង Huopu នៅស្រុក Zhaojue ខេត្តស្វាងសានយាន នាភាគនិរតី នៃប្រទេសចិន។ ចាប់តាំងពីសមាជជាតិលើកទី ១៨របស់បក្សកុម្មុយនិស្តចិន កាលពីចុងឆ្នាំ២០១២នោះមក លោកស៊ីបានទៅមើលតំបន់ក្រីក្រ មុនពេលពិធីបុណ្យនិទាឃរដូវ ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនិទាឃរដូវ កាលពីឆ្នាំមុន​ គាត់បានទៅលេងគ្រួសារក្រីក្រ នៅចាងជីខូ ខេត្តហឺប៉ី ដើម្បីនិយាយជាមួយប្រជាជន អំពីរបៀបបង្កើនប្រាក់ចំណូល។

នៅខែកុម្ភៈ ឆ្នាំ២០១៦ លោកស៊ីបានធ្វើទស្សនកិច្ច នៅជីងហ្គាងសាន ដែលជាទីកន្លែងបដិវត្តន៍ជនបទដំបូងគេរបស់បក្សកុម្មុយនិស្ដចិននៅក្នុងខេត្តជាំងស៊ី នាភាគខាងកើត នៃប្រទេសចិន ដើម្បីពិនិត្យការងារកាត់បន្ថយនូវភាពក្រីក្រ នៅទីនោះ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី លោក ស៊ី បាននិយាយថា ប្រទេសចិនមិនគួរចាកចេញពីគ្រួសារក្រីក្ រឬមនុស្សដែលនៅពីក្រោយនោះ​ឡើយ។

លោកប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងនៅក្នុងទីក្រុងជីងហ្គាងសានថា “វិធានការ និងការងារដើម្បីកាត់បន្ថយ និងលុបបំបាត់នូវភាពក្រីក្ រត្រូវតែមានភាពច្បាស់លាស់។ គោលនយោបាយគួរតែត្រូវបានធ្វើឡើង ស្របតាមតម្រូវការរបស់គ្រួសារ​ និងបុគ្គល។

នៅខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីបានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមកុម្មុយនិស្ដចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចទៅកាន់ស្រុក Fuping ដែលក្រីក្ររបស់ខេត្ដហឺប៉ី ជាទីដែលលោកបានជជែកជាមួយកសិករ Tang Rongbin នៅឯផ្ទះរបស់គាត់។

លោក ស៊ី បាននិយាយ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះថា “ភារកិច្ចដ៏ពិបាកបំផុតដែលប្រទេសចិនកំពុងប្រឈម ដើម្បីបញ្ចប់នូវការកសាងសង្គម ប្រកបដោយវិបុលភាព នៅក្នុងតំបន់ជនបទ ជាពិសេសតំបន់ក្រីក្រ”។

បក្សកុម្មុយនីស្ដចិន បានសន្យាយ៉ាងមុតមាំថា នឹងលើកកម្ពស់អ្នករស់នៅតាមជនបទទាំងអស់ ដែលរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ នាពេលបច្ចុប្បន្នឲ្យចេញផុតពីភាពក្រីក្រ នៅត្រឹមឆ្នាំ២០២០។ បក្សកុម្មុយនីស្ដចិន នឹងដាក់គោលការណ៍លុបបំបាត់នូវភាពក្រីក្រជាលើកដំបូង នៅក្នុងប្រវត្ដិសាស្ដ្ររាប់ពាន់ឆ្នាំរបស់ប្រទេសចិន។

លោក ស៊ី ជីនពីង ​ប្រធានាធិបតីចិន បានបញ្ជាក់ទៀតថា នៅឆ្នាំថ្មីឆ្នាំ២០១៨នេះ ចំនួនប្រជាជនដែលរស់នៅក្នុងភាពក្រីក្រ នៅតំបន់ជនបទ ត្រូវបានកាត់បន្ថយបានជាង១០លាននាក់ កាលពីឆ្នាំមុន។ ខណៈពេលពិភាក្សាជាមួយអ្នកតាក់តែងច្បាប់ពីខេត្តស៊ីឈួន ក្នុងអំឡុងសម័យប្រជុំសភាប្រចាំឆ្នាំរបស់សភាប្រជាជនចិន កាលពីខែមីនា ឆ្នាំ២០១៨កន្លងមក លោកបាននិយាយថា វាគឺជាពេលវេលាដ៏គួរឱ្យសោកស្ដាយ នៅពេលគាត់បានអានព័ត៌មានអំពីសិស្ស មកពីខេត្តដែលត្រូវឡើងភ្នំប្រកបដោយគ្រោះថ្នាក់ ដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃ។

លោកស៊ីបានប្រាប់សមាជិកសភាស៊ីឈួនថា ដំណើរការទាំងមូល នៃការកាត់បន្ថយភាពក្រីក្រ ទាមទារឱ្យមានគោលនយោបាយលុបបំបាត់នូវភាពក្រីក្ រនិងវិធានការច្បាស់លាស់ ហើយជួនកាលត្រូវការអត់ធ្មត់ និងភាពត្រឹមត្រូវ៕