ភ្នំពេញ៖ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ផ្ញើ​លិខិត​ទៅ​សម្ដេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អំពី​ការ​រំលាយ​ចោល គណបក្ស​សិទ្ធិ​មនុស្ស។

​បើ​យោង​តាម​លិខិត​របស់​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ត្រូវបាន​បង្ហោះ​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​លោក កឹ​ម សុខា នៅ​ម៉ោង​២ និង​៣៨​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ​នេះ បាន​បញ្ជាក់​ថា «​តាម​សម័យប្រជុំ​ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស​សិទ្ធិ​មនុស្ស បាន​សម្រេច​ជា​ឯកច្ឆន្ទ​ រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស ចាប់ពី​ថ្ងៃនេះ​តទៅ​»។

ទោះ​យ៉ាង​ណា​លិខិត​ដែល​ដាក់​ជូន​ក្រសួង​មហាផ្ទៃនេះ មិន​បាន​បញ្ជាក់​អំ​ពី​មូលហេតុ នៃការ​សម្រេច​រំលាយ​គណបក្ស​មួយ​នេះ​ទេ​។ ប៉ុន្តែលោក សឺន ស៊ូប៊ែរ្តិ៍ បាន​ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា គណបក្ស​នេះមាន​គម្រោង​រំលាយជា​យូរ​មក​ហើយ ពោលគឺតាំងពី​គណបក្ស ​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ច្របាច់បញ្ចូល​គ្នាម​កម្ល៉េះ។ លោក​បន្ត​ថា គ្មាន​ហេតុផល​នៅ​ពីក្រោយ ​ទាក់​ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧​នោះ​ទេ ប៉ុន្តែ​បើទោះ​ជាចង់​បន្ត ក៏​ «គ្មាន​ប្រជា​ពលរដ្ឋ​គាំទ្រ» នោះ​ដែរ។

ការ​ប្រកាស​រំលាយ​គណ​បក្ស​សិទ្ធិមនុស្ស​​ នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល លោក កឹម សុខា ​​អតី​ត​ប្រធាន​​គណ​បក្ស​នេះ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគារ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ក្បត់​ជាតិ» និង​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​​មាន​ការ​ប្រកាស​ពីបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​​កំពុង​តែ​មាន​ភាព​ចម្រូង​ចម្រាស​ នៅ​ក្នុង​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ រវាង​ភាគី​មក​ពី​គណ​បក្ស​ សម​ រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស។

សូមអានខ្លឺមសារទាំងស្រុងដូចខាងក្រោម៖